ខេត្តស្វាយរៀង៖ បុរសសង្ស័យមានជំងឺសរសៃប្រសាទម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ក្នុងស្រះទឹកបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះជីន ភៀន អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ខណៈមានជំងឺសរសៃប្រសាទដោយមានទីលំនៅភូមព្រៃចក ស្រុកកញៀច ខេត្តព្រៃវែង។
តាមឪពុកឈ្មោះជា ជីន៦១ឆ្នាំ មុខរបរកសិករបានអោយដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់បានយកកូនប្រុសឈ្មោះជីន ភានដែលមានជម្ងឺវិកលចរិកយូឆ្នាំមកហើយ ខណៈយកមកព្យាបាលនៅផ្ទះ ឈ្មោះនុត វ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពបន្តថា ក្រោយមកម្ចាស់ផ្ទះ ឈ្មោះនុត វ៉ា បានស្គាល់គ្រូបុរាណម្នាក់ឈ្មោះទូល លាស់អ៊ែល ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិព្រលៃ ឃុំជីរ៉ូពីរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោយពេលគ្រូស្រោចទឹកអោយកូនគាត់ដេកលក់ ប្រហែលកន្លះម៉ោង ស្រាប់តែភ្ញាក់ឡើងមានអាការរវើរវាយក្រោកឡើងរត់ ខណៈគាត់ចាប់ឃាត់មិនឈ្នះកូនក៏រត់ចូលព្រៃបាត់ ។
រហូតដល់ថ្ងែទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបប្រទះឃើញលង់ទឹកស្រះស្លាប់នៅ ខាងក្រោយផ្ទះចម្ងាយ300ម៉ែត្រពីផ្ទះតែម្ដង។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារ ដើម្បីយកទៅបូជាធ្វើបុណ្យតាមប្រពៃណីដោយមិនមែនជារឿងឃាដកម្មនោះទេ ៕ យឹម សុថាន