ពីរសប្តាហ៍ធ្វើជាប្រធានាធិបតី លោក ត្រាំ ជាប់ពាក្យបណ្តឹង៥២ករណីច្រើនជាង អូបាម៉ា ១៧ដង

ចែករំលែក៖

គិតជាមធ្យម ចាប់តាំងពីចូលកាន់ តំណែងប្រធានាធិបតីនៅសេតវិមានមួយថ្ងៃលោក ត្រាំ ប្រឈមនឹងការប្តឹង៥ករណី។

តាមតួលេខពីការិយាល័យតុលាការ អាមេរិក ចាប់តាំងពីការចូលកាន់តំណែង មកទល់ពេលនេះលោក ត្រាំ ប្រឈមនឹង ពាក្យបណ្តឹង៥២ករណី មកពីរដ្ឋ១៧ផ្សេង គ្នា។ ទាំងនេះគឺជាចំនួនយ៉ាងច្រើនបំផុត មិនធ្លាប់មានពីមុនមក ក្នុងពេលប្រធានា ធិបតីអាមេរិកចូលកាន់តំណែង។

បើប្រៀបធៀបនឹងពេលវេលាដូចគ្នា លោក អូបាម៉ា ពេលចូលកាន់តំណែងមាន ពាក្យបណ្តឹងតែ៤ករណីប៉ុណ្ណោះ ចំណែក អតីតប្រធានាធិបតីប៊ូស និងប៊ីលគ្លីនតុន រងការប្តឹងតែ៤ករណី។

ចំណែកលោក ត្រាំ ប្រឈមនឹងពាក្យ បណ្តឹងមានរហូតដល់៥២ករណី និងការធ្វើបាតុកម្មតវ៉ាជាច្រើននៅអាមេរិក និង សហគមន៍អន្តរជាតិពីគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍៕

trump (2) trump (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print