រថយន្ដ Land Cruiser បើកបុកម៉ូតូកំពុងម៉ូតូឆ្លងថ្នល់ស្លាប់បុរសម្នាក់នៅស្រុក​ប្រាសាទបាល្ល័ង

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ដ Land Cruiser ទំនើបមួយគ្រឿង បានបើកបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងថ្នល់បណ្ដាលឲ្យឆេះម៉ូតូ និងស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤  ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំប្រាសាទ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកLand Cruiser ពាក់ស្លាកលេខភ្នំពេញ 2Z-0126 បើកបរក្នុងទិសដៅពីជើងទៅត្បូងឆ្ពោះទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើត ស្រាប់តែវ៉ាក់អើនិងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿងគ្នានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ កំពុងបើក ឆ្លងថ្នល់ក៏បុកពេញទំហឹង បណ្ដាលឲ្យផ្ទុះឆេះម៉ូតូនិងស្លាប់ម្ចាស់ នៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុនគរបាលជំនាញធ្វើការវាស់វែងនិងយកវត្ថុតាងទាំង២ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយគ្នាតាមច្បាប់៕ ប៊ុន រិទ្ធី

...

IMG_4459 IMG_4460 IMG_4461 IMG_4462

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print