ក្រុ​មចោរដេ​ញ​បាញ់ប្លន់​ធ្លាយក​ញ្ចក់​រថយន្តតា​រាច​ម្រៀ​ង​ ហេង ធារ៉ា ក្នុង​ភូមិសាស្ត្រខណ្ឌ​ពោ​ធិ៍សែ​នជ័​យ​

ចែករំលែក៖

ភ្នំពេញ ៖ តាមការអះអាងពីតារាចម្រៀងមួយរូប ដែលបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លូនឈ្មោះ Heng Theara បានបញ្ចាក់ ថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ លោកត្រូវបានចោរដេញតាមប្លន់ នៅម្តុំផ្សារចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយពេលដែលលោកចេញពីច្រៀង។

លោកបញ្ជាក់ទៀតថា លោកបានជិះរថយន្តតែម្នាក់ឯង ហើយមានក្រុមចោរជិះម៉ូតូមួយគ្រឿងគ្នា២នាក់ តាមគាត់ពីក្រោយ ។ ស្រាប់តែមកដល់កន្លែងស្ងាត់ ក៏ផ្ទុះអាវុធមួយគ្រាប់ ដោយក្រុមចោរបាញ់គំរាមរូបលោក រហូតធ្លាយកញ្ចក់រថយន្តផ្នែកខាងក្រោយ។

បន្ទាប់ពីមានហេតុការណ៍បាញ់ទម្លុះកញ្ចក់រថយន្តលោក នៅទល់មុខផ្សារចោមចៅ លោកក៏បានជិះរត់គេចខ្លួនរកកន្លែងមានសុវត្ថិភាព ។ លោកបានបន្តទៀតថា លោកឈប់រថយន្តប្រមាណកន្លះម៉ោង ប៉ុន្តែមិនឃើញសមត្ថកិច្ច អាជ្ញារធរក្នុងមូលដ្ឋាននេះអន្តរាគមន៍ឡើយ ប្រហែលជាយប់ជ្រៅ សមត្ថកិច្ច អាជ្ញាធរ ត្រូវការសម្រាកដែរហើយមើលទៅ ។

តារាចម្រៀងមួយរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក ហេង ធារ៉ា ។ លោកក៏បានរំឭកដល់តារាចម្រៀងគ្រប់រូបទៀត មេត្តាប្រុងប្រយ័ត្ន ពេលចេញពីបំពេញការងារនាពេលយប់ ព្រោះចោរសម័យនេះជួបបាញ់ៗស្រស់តែម្តង ៕ ជាយក្រុង

nkd(3(

nkd-1 (2)

nkd-1 (1) nkd-1 (1) nkd-1 (2)  nkd-1 (3)

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print