ប្រតិបត្តិការមួយរាត្រីឃាត់ក្រុមក្មេងៗ បង្កបញ្ហាសណ្តាប់ធ្នាប់សង្គមបាន៥៦នាក់ ក្នុងនោះរកឃើញមាន២២នាក់ជាប់សារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ក៏ដូចជាលោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួល បន្ទុក ព្រមទណ្ឌ ។

ជាក់ស្តែងនៅរាត្រីថ្ងទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង00និង២០នាទី រហូតដល់ម៉ោង២និង៥0នាទី ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នគរបាល អន្តរាគមន៍ក្រុមបង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សហការជាមួយកម្លាំងនគរបាលអន្តរាកមន៍នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចេញ ប្រតិបត្តិការល្បាតតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបង ។

ក្នុងប្រតិបត្តិការនេះដែរ កម្លាំងបានធ្វើការឃាត់ក្មេងទំនើងបាន៥៦នាក់ ដែលបង្កបទល្មើសផ្សេងៗគ្នា មកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរស្រាវជ្រាវក្នុងនោះមាន ៖

១- ក្រុមក្មេងទំនើង ដែលជិះម៉ូតូជាក្រុមស្រែ កឡូឡាតាមផ្លូវសាធារណៈ

២- ក្រុមក្មេងទំនើងស្រវឹងស្រាជិះម៉ូតូបង្ករ ភាពអាណាធិបតេយ្យតាមផ្លូវសាធារណៈ

៣- ក្រុមក្មេងទំនើងដែលប្រមូលប្តុំបក្សពួក ពពាក់ពពូនជាបក្សពួកនៅលើសួនច្បារសាធារណៈ

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជាលទ្ឋផលបឋមនៃការសាកសួរស្រាវជ្រាវ ក្នុងចំណោមនោះមានក្មេងទំនើងចំនួន ២២នាក់ដែលប្រើប្រាស់គ្រឿងញៀន ៕ វិច្ឆិកា

...

dragon-1 (3) dragon-1 (2) dragon-1 (1) dragon-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print