ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័ យប្រុសស្រីចំំនួន១៤នាក់ទៅតុលាកា រក្នុង៣សំណុំរឿងផ្សេងគ្នាទី១ ករណីជួញដូរ ទី២ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងទី៣រំលោភលើទំនុកចិត្ត កាលពី ព្រឹក ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័ យដែលបញ្ជូនទៅព្រឹកនេះ មាន១៤នាក់ ករណីទី១ រំលោភលើទំនុកចិត្ត(បោកលុយក្រុ មហ៊ុន) ចំនួន ម្នាក់ ទី២ ពាក់ព័ន្ធជួញដូរគ្រឿងញៀន០២នាក់( ស្ត្រីម្នាក់) និងទី៣ ករណីប្រើប្រាស់គ្រឿងញៀន១១នាក់។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមា នបទបញ្ជារពីលោកអគ្គស្នងការរងនិ ងជាស្នងការរាជធានីភ្នំពេញនិងដោ យមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ ជាអោយចុះសហការណ៍និងបង្ក្រាបក្នុ ងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោ យសហការណ៍សាលាខណ្ឌសែនសុខនិងជាមួ យកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំ ង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោ យដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួ នបានក្រុមខាងលើនេះតែម្តង។
គួររំលឹកថាដើមឆ្នាំ២០១៧នេះកម្លាំ ងនគរបាលខណ្ឌសែនសុខបានចុះបង្ក្រា បគ្រឿងញៀនទាំងយប់ទាំងថ្ងៃតែម្ តងក្រោមការដឹក នាំ របស់លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អអិការខណ្ឌបើគិតពីថ្ងៃ១ ខែមករា ឆ្នាំ២០១៧មកឃាត់ខ្លួនអ្នកប្រើប្ រាស់និងជួញដូរគ្រឿងញៀនប្រមា ណ២០០នាក់មកហើយដោយមានបញ្ជូនទៅព្ រៃសនិងមណ្ឌល់កែប្រែផងដែលក្នុងនោះ ក៍មានបណ្តាលប៉ុស្តិ៍ក៍បានចុះផ្ សព្វផ្សាយតាមមូលដ្ឋានរបស់ខ្លួ នដល់បងប្អូនប្រជាពលរដ្ឋដែលមានកូ នក្មួយប្រើប្រាស់គ្រឿងញៀនអោ យមកសហការណ៍នាំយកទៅដាក់មណ្ឌល កែរប្រែនិងក្រសួងសង្គមកិច្ចជា ង៦០នាក់ផងដែល ៕ តុង សីហា