ឃាត់ខ្លួនបុរសម្នាក់ ក្រោយសុីដាច់លុយ២ម៉ឺនដុល្លារ ពេលឲ្យយកទៅទុកនៅក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ក្រុមហ៊ុនទេសចរណ៏ចាប់នាំខ្លួនយកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនោះស៊ីដាច់លុយរបស់ក្រុមហ៊ុន២ម៉ឺនដុល្លារហើយព្យាយាមគេចខ្លួនបានជិតកន្លះខែក្រោយក៏ត្រូវចាប់ខ្លួនតែម្តងកាលពីវេលាម៉ោង១៥រសៀលថ្ងៃទី៣ ខែគុម្ភៈឆ្នាំ២០១៧នៅចំណុចលើរថយ្តក្រុងខាងមុខវត្តឧណ្ណា លោមផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ជ័យជំនៈខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនពីបទរំលោភលើសេចក្តីទុកចិត្តនេះឈ្មោះកាន់ ធឿន ភេទប្រុសអាយុ៣១ឆ្នាំមុខរបរបើកបររថយន្តក្រុងមានប្រពន្ធជនជាតិវៀតណាមស្នាក់នៅប្រទេសវៀតណាម។ចំណែកជនរងគ្រោះឈ្មោះទូ សុធា ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរទេសចរណ៏(អេស.អ)ស្នាក់នៅផ្ទះលេខ៩៤Eoផ្លូវលេខ១៤៨សង្កាត់ផ្សារកណ្តាល២ខណ្ឌដូនពេញ។

ដោយតាមបណ្តឹងរបស់ជនរងគ្រោះម្ចាស់បណ្តឹងបានឲ្យដឹងថានៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៦វេលាម៉ោង០៧និង៣០ជនរងគ្រោះបានឲ្យ លុយចំនួន២ម៉ឺដុល្លារអាមេរិកទៅឲ្យជនសង្ស័យដើម្បីយកទៅទុកនៅក្រុមហ៊ុនពេលដែលជនសង្ស័យបានលុយហើយក៏ស៊ីដាច់និងគេចខ្លួនបាត់រហូតហើយជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋានផងដែរ។លុះដល់ថ្ងៃទី០៣ខែគុម្ភះឆ្នាំ២០១៧នេះជនរងគ្រោះបានឃើញ ជនសង្ស័យនៅលើរថយន្តក្រុងស្ថិតខាងមុខវត្តឧណ្ណាលោមក៏នាំខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់ការតាមនិតិវិធី ៕ដោយ៖ ស តារា

...

001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print