បុរស​​រើស​អេ​ត​ចាយ៣នាក់លួចផើងផ្កា​អស់​៥​ផើង ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់ខ្លួនបន្ទាប់មានបណ្ដឹងពីម្ចាស់ផើងផ្កា

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ខ្លួនបុរសរើសអេតចាយ៣នាក់បន្ទាប់ពីលួចផើងផ្កាអស់៥ផើងនៅម្តុំផ្សារសុវណ្ណា ហេតុកាលនេះកើតឡើងនៅពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី ១- ឈ្មោះ ឯក សុធា អាយុ២៥ឆ្នាំ ទី២-ឈ្មោះ ណុប តុងយ៉ាប៊ី អាយុ២៥ឆ្នាំ ទី៣ឈ្មោះ ម៉ក់ យុទ្ធ អាយុ ៣៧ឆ្នាំ ពួកគេសុទ្ធតែមានមុខរបររើសអេតចាយ និងមានទីលំនៅមិនពិតប្រាកដដូចគ្នា ។

បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់បានជិះរ៉ឺម៉កម៉ូតូ១គ្រឿងនាំគ្នាដើររើសអេតចាយ ហើយក៏បែកគំនិត នាំគ្នាលួចផើងផ្កាអស់៥ផើងពីមុខផ្ទះរបស់ប្រជាពលរដ្ឋដែររស់នៅក្បែរផ្សារសុវណ្ណា ក្រោយមក ម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទំនប់ទឹកឲ្យជួយស្វែងរកផងហើយក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកធ្វើកាស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យទាំង៣នាក់បានតែមង្ត តែផើងផ្កាទាំង៥ផើងនោះ ត្រូវបានពួកគេយកទៅលក់បាត់អស់ហើយ ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ត្រូវបាននាំមកធ្វើការសាកសួរ និងកំណត់ហេតុនៅប៉ុស្តិ៍ទំនប់ទឹក តែត្រូវម្ចាស់ផើងផ្កាមានការអាណិតអាសូរដល់ពួកគេទាំង៣នាក់ក៏សុំឲ្យត្រឹមតែធ្វើការណែនាំ និងធ្វើការដោះលែងទៅវិញផងដែរ ៕ ស រស្មី

...

g-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print