អគ្គីភ័យហក់ត្របាក់ផ្ទះឈើប្រក់ស្បូវមួយខ្នងអស់គ្មានសល់រួមនឹងឈើត្រៀមធ្វើផ្ទះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ផ្ទះឈើមួយខ្នងប្រក់ស្បូវត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ រួមនឹងឈើមួយគ្រឿងត្រៀមធ្វើផ្ទះទុកក៏ឆេះអស់ដែរខណះប្តីមិននៅចេញទៅធ្វើការ ប្រពន្ធនៅផ្ទះមើលកូនតូចៗបួននាក់ប្រាំទាំងក្នុងពោះ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១.៥៧នាទីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចដុំតាចែម ភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រជាការពារភូមិម្នាក់ ឈ្មោះស៊ុន ស៉ីណាត បានឲ្យដឹងថាម្ចាស់ផ្ទះខាងលើ ប្តីឈ្មោះសៀន ភាង អាយុ៥១ឆ្នាំមុខរបរកម្មករ ប្រពន្ធឈ្មោះសន យ៉ានអាយុ៤០ឆ្នាំមានកូនបួននាក់ក្នុងបន្ទុក ប្រាំទាំងក្នុងពោះ រស់នៅចំណុចកើតហេតុខាងលើ លោកបន្តទៀតថាផ្ទះឈើមួយខ្នងប្រក់ស្បូវ៤×៦ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ មកពីរភ្លើងឆេះព្រៃមានផ្កាភ្លើងហើរ មកធ្លាក់លើដំបូលទើបបណ្តាលឆេះយ៉ាងសន្ធូសន្ធៅ ហើយម្យ៉ាងវិញទៀតផ្ទះគាត់ខាងលើនេះនៅឆ្ងាយពីគេឯង អណ្តូងទឹកក៍អត់ទឹកក្នុងពាងក៍គ្មានបច្ចុប្បន្នទិញទឹកគេប្រើ ទើបមិនអាចជួយពន្លត់បានហើយខ្យល់គួចខ្លាំងទៀត នៅឆ្ងាយពីខេត្តជាង៣០គីឡូរថយន្តអគ្គីភ័យមិនអាចអន្តរាគមន៍បាននោះទេ។

ស្ត្រីរងគ្រោះឈ្មោះសន យ៉ាន បាននិយាយថាមុនពេលកើតហេតុគាត់អង្គុយលើផ្ទះស្រាប់តែ ឃើញភ្លើងឆេះលើដំបូលយ៉ាងសន្ធូសន្ធៅបាននាំកូនរត់ចុះមកដីបានស្រែកហៅគេឯងឲ្យជួយ បានត្រឹមតែឈមើលតែប៉ណ្ណោះមិនអាចជួយអ្វីបាននោះទេ ក្នុងមួយពព្រឹចភ្នែកអស់សម្ភារ:ប្រើប្រាស់នឹងសំលៀក បំពាក់នឹងលុយ៣០ម៉ីន ទុកបង់ធនាគារួមទាំងឈើគ្រឿងផ្ទះមួយគ្រឿងទៀតត្រៀមលើក សរុបជាង៤លានរៀលហើយកូនតូចៗក្នុងបន្ទុកទៀត គាត់សំណូមពរដល់ក្រសួងមន្ទីពាក់ពន្ធ័ អាជ្ញាធរនឹងកាកបាទក្រហមសបុរសធម៍ ជួយដល់គាត់ផងបច្ចប្បន្ននេះគ្មានអ្វីសេះសល់ទៀតទេ ៕ ដោយ ៖ មាស សុផាត

...

IMG_1069 IMG_1070 IMG_1071 IMG_1072 IMG_1073 IMG_1074 IMG_1075 IMG_1076

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print