ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុកបន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បងស្រីបង្កើតរបស់តារាសម្តែងសិចស៊ីដេនី ក្វាន់ គឺអ្នកនាង ស្រឿន ចំរើន ហៅចោមក្វាន់ត្រូវបានមន្ត្រីនគរបាលធ្វើការចាប់ឃាត់ខ្លួនក្នុងករណីឆបោក។
ប្រភពលើកឡើងថា ការចាប់ឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៧ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុចមុខក្រសួងការពាជាតិ ផ្លូវសហព័ន្ធរុស្ស៊ី ។ ការចាប់ខ្លួនអ្នកនាង សឿនចំរើន (ហៅចោមខ្វាន់) តាមដីកានាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញលេខ ៩៥៧ ដ ច ន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្នុងសំណុំរឿង លេខ ៣៤៧៤ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីប្រគល់ឲ្យសាលាដំបូងចាត់ការតាមនីតិវិធី បន្ទាប់មកបញ្ជូនទៅមណ្ឌលកែប្រែ ម២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក ។
គួរបញ្ជាក់ដែរថា អ្នកនាង សឿន ចំរើន (ហៅចោមខ្វាន់) ភេទស្រី អាយុ៣៧ ឆ្នាំ គឺជាបងស្រីបង្កើតរបស់តារាសិចស៊ីដេនីក្វាន់ ហើយក៏ជាអ្នកលេងហ្វេសប៊ុកលេចធ្លោរជាមួយនឹងរូបថតសិចស៊ីជាច្រើន ពិសេសនាងត្រូវបានគេស្គាល់តាមរយៈឃ្លីបវីដេអូខ្លីៗជាច្រើនបន្តបន្ទាប់ជាមួយនឹងតារាសម្តែងដេនី ក្វាន់ និងធ្លាប់បានធ្វើការរិះគន់ និងជេរមិនសំច្ចៃមាត់ទៅកាន់អ្នកលេងហ្វេសប៊ុកដូចគ្នាដែរ។ ចោមក្វាន់ដែលល្បីរឿងសិចស៊ីផងដែរនោះក៏ល្បីនឹងរឿងមុខជំនួញលក់គ្រឿងសង្ហារឹម ទីលំនៅផ្ទះលេខ២២៩៣០ ផ្លូវណតប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែរ ប៉ុន្តែនាងត្រូវបាននាំខ្លួនពីបទឆបោកប្រាក់វិញ៕ វឌ្ឍនា
https://youtu.be/-p3xfL-zVdk