រថយន្តដឹកដំឡូងរបស់ថៃ​ កំពុងកកស្ទះរាល់ថ្ងៃ នៅច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ខណៈទីផ្សារដំឡូងកំពុងធ្លាក់ចុះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រថយន្តថៃជា ច្រើនគ្រឿងមានការកកស្ទះជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃមិនក្រោមពី៤០គ្រឿងទៅ៨០គ្រឿងទេ ដែលក្រុមអាជីវករថៃបានដឹក ជញ្ជូនដំឡូងមីចេញពីស្រុកម៉ាឡៃចេញទៅ ប្រទេសថៃតាមច្រកព្រំដែនខាងលើនេះ ។

តាមសេចក្ដីរាយការណ៍ពីមន្ត្រីច្រកទ្វារ តំបន់ព្រំដែនម៉ាឡៃបានប្រាប់ថា រថយន្ត ថៃទាំងនោះបានចូលមកដឹកដំឡូងតាម សៃឡូនីមួយៗ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដែលដំឡូងកំពុងតែធ្លាក់តម្លៃក្នុងមួយគីឡូក្រាមលក់បានត្រឹមតែ៤បាត៣សាតាង បើគិតជាប្រាក់ខ្មែរប្រហែលជា៤រយរៀល៦កាក់តែប៉ុណ្ណោះ ។ មន្ត្រីដដែលនិយាយថា កន្លងមកតម្លៃដំឡូងប្រភេទលេខ១បាន៤បាត៥សាតាង ស្មើប្រាក់ខ្មែរប្រហែលជា៥ រយរៀល ក្នុងមួយគីឡូក្រាមតាមសៃឡូ ។ ការធ្លាក់ថ្លៃដំឡូងនៅក្នុងស្រុកម៉ាឡៃក៏ដូចជាក្នុងប្រទេសកម្ពុជានេះធ្វើឲ្យកសិករខ្លះមានកាបង់ខាតច្រើនដោយសារតែពួកគាត់មួយចំនួនជួលដី និងមួយចំនួនទៀតចងការប្រាក់ពីធនាគារ ដូច្នេះបានជួបនូវផលប៉ះពាល់ជាច្រើនដល់កសិករ ។

ប្រភពបានបញ្ជាក់ថាពេលនេះខាងភាគីថៃបានបញ្ឈប់ទិញដំឡូងមីពីក្នុងស្រុកម៉ាឡៃថែមទៀតដោយគេអះអាងថា ដំឡូង មួយចំនួនត្រូវទឹកភ្លៀង ហើយកសិករយើងដែលដឹកដំឡូងមីមកពីតាមបណ្ដាខេត្តមួយចំនួនមកលក់ក្នុងស្រុកម៉ាឡៃនោះបានបង្ខំចិត្តលក់ ដោយពួកគាត់មិនដឹងថាយកទៅលក់ឲ្យអ្នកណាបើពួកគាត់បានដឹកដល់ កន្លែងលក់ហើយទោះបើធ្លាក់ថ្លៃក៏ត្រូវតែ លក់ដែរ ។

ជុំវិញតម្លៃដំឡូងមីធ្លាក់ចុះយ៉ាងគំហុកនេះ លោកអែម សុខាអភិបាលស្រុកម៉ាឡៃមិនអាចសុំការបំភ្លឺបានឡើយដោយទូរស័ព្ទ របស់លោកហៅចូលពីរដងមិនមានអ្នកទទួល ។

ករណីនេះដែរលោកស្រីឃឹង សុវតនីប្រធានស្នាក់ការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា ចំពោះតម្លៃដំឡូងមីនៅក្នុងស្រុកម៉ាឡៃដែលឈ្មួញថៃទិញពីប្រជាកសិករនោះកាលពីមុនចូលឆ្នាំចិន៤បាត៨សាតាងស្មើជាង៥រៀល តែក្រោយពីចូលឆ្នាំចិនមកទល់ពេលនេះនៅតែ៤បាតតែប៉ុណ្ណោះ។

លោកស្រីបានបញ្ជាក់ថាលោកស្រីមិនអាចមានវិធានការណាដើម្បីឲ្យក្រុមអាជីវករថៃ (ឈ្មួញថៃ)ទិញនៅតម្លៃនឹង (៤បាត៨សាតាងនោះទេ ដោយលោកស្រីបន្ថែមថាចំពោះបញ្ហា ក្រុមឈ្មួញថៃបញ្ឈប់ការទិញដំឡូងមីពីប្រជាពលរដ្ឋនៅស្រុកម៉ាឡៃនោះគឺមិនមានទេ មានតែប្រជាពលរដ្ឋស្តុកទុកសិន គ្រាដែលដំឡូងមីធ្លាក់ចុះយ៉ាងគំហុក ៕ វណ្ណា

...

Vanna-1 (2) Vanna-1 (3) Vanna-1 (5) Vanna-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print