ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋដែលរកសុីដឹកផលនិងអនុផលព្រៃឈើបានត្អូញត្អែរថាសង្កាត់រដ្ឋបាលព្រៃ ឈើសង្កែសាទបបានក្លាយជាកុងត្រូវជជុះដោយមាន មនុស្សឈរចាំយកលុយមិនដែលរំលងមួយគោយន្តណាឡើយ។
យោងតាមសេចក្តីរាយការណ៍បាមបង្ហើបថា ជារៀង រាល់ថ្ងៃពួកគាត់តែងតែត្រូវឈប់គោយន្តបង់លុយដល់មន្ត្រូីរដ្ឋបាលព្រៃឈើមុនអាចខានបានឡើយបើមិន ឈប់បង់ច្បាស់ជាមានឡានដេញស្ទាក់ឃាត់ជាក់ជា មិនខានឡើយដោយក្នុង១គោយន្តដឹកអុសឡត្រូវបង់៣ទៅ៥មុឺនរៀលរីឯឡានដឹកធ្យូងក្នុង១គ្រឿង ១០ទៅ១៥មុឺនរៀលចំពោះឡានដឹកអុសបង្កប់ឈើ ប្រណីតវិញគឺបង់ចាប់ពី២០ទៅ៣៩មុឺនរៀល។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថាកាលពីជំនាន់ លោកស្មៀនសារេតជានាយសង្កាត់ពួកគាត់មិនសូវពិបាកនោះទេព្រោះលោកស្មៀនសារេតគាត់មានការ យោគយល់ដល់ប្រជាពលរដ្ឋមូលដ្ឋានច្រើនដោយមិនតំរូវអោយបង់លុយច្រើននោះទេតែមកជំនាន់លោក ហែមសុខាមកធ្វើជានាយសង្កាត់វិញមិនដែលលើក លែងឡើយសូម្បីតែ១០០រៀលកាលណាគាត់ថា ប៉ុន្មានគឺត្រូវបង់ប៉ុណ្ណឹងហើយ។អ្វីដែលធ្វើអោយអ្នករកសុីដឹកអុសឡមានការមិនសប្បាយចិត្តគឺលោកសោមសត្ថានាយរងសង្កាត់តែម្តងគឺតែងតែបញ្ចេញអាកប្បកិរិ យាច្រងេងច្រងាងមកលើប្រជាពលរដ្ឋដែលសុំការអនុគ្រោះយោគយល់នៅពេលដែលពួកគាត់អស់លុយបង់ផ្លូវម្តងៗអស់លោកមេព្រៃគាត់ថាមចុះមិនបានទេខាត។
ពលរដ្ឋរិះគន់ថាអស់លោកមេព្រៃនៅសង្កាត់សង្កែសាទបនេះមិនដែលឃើញបង្ក្រាបបានឈើឈ្មួញដឹកឈើប្រណីតធំៗម្តងណាឡើយបើបង្ក្រាបវិញបានតែគោយន្តប្រជាពលរដ្ឋតូចតាចមិនមានខ្នងបង្អែកឬបង់លុយមិនគ្រប់បើឈ្មួញធំៗដែលដឹកឈើប្រណីតគេមិនដែលឃើញអស់លោកបង្ក្រាបបានទាល់តែសោះហើយបើបង្ក្រាបក៏អ្នកមកពីក្រៅជាអ្នកបង្ក្រាបដែរ។ពលរដ្ឋស្នើសុំដល់លោកឈាងតុលា ប្រធានមន្ទីរកសិកម្មដែលជាអ្នកគ្រប់គ្រងលើអស់ លោកមេព្រៃសូមមានវិធានការផងបើ បណ្តែត បណ្តោយរបៀបនេះទៀតថ្ងៃក្រោយច្បាស់ជាប្រជាពលរដ្ឋដាច់បាយស្លាប់មិនខាន។
ជាងនេះទៅទៀតពលរដ្ឋរិះគន់ទៀតថារាល់ថ្ងៃនីពេលដែលអស់លោកមេព្រៃរវល់នាំគ្នាទៅផឹកសុីនៅកំពង់ស្ពឺគឺគេបានប្រើមនុស្សក្រៅក្របខណ្ឌអោយចាំយកលុយជំនួសទៀតផង។
ពាក់ព័ន្ឋនឹងការលើកឡើងខាងលើអ្នកយកពត៌មានយើងមិនអាចសុំការពន្យល់បានទេពីលោកនាយនិងនាយរងសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទបបានឡើយ ៕ សេនាស័ក្តិ
ស្ត្រីអ្នករកសុីដឹកអុសដើរចូលទៅបង់លុយអោយមេព្រៃ