គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបន្តចុះចាប់អ្នកប្រើប្រាស់គ្រឿងនៅភូមិត្រពាំងឈូកឃាត់មនុស្ស៣៤នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖  យុទ្ធនាការបង្ក្រាបគ្រឿងញៀដ៍ក្តៅគគុកដែលសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌសែនសុខបានធ្វើការចុះបង្ក្រាបនិងឃាត់ជនសង្ស័យជួញដូរចែកចាយនិងប្រើប្រាស់បានជាច្រើននាក់និងចាប់យកថ្នាំញៀនមួយចំនួនធំផងដែរ។

បន្ទាប់ពីទទួលបទបញ្ជាាពី សម្តេចក្រឡាហោម ស ខេង ដែល បានដាក់បទបញ្ជាាយ៉ាងមុឺងម៉ាត់អោយអាជ្ញាធរខណ្ឌសែនសុខត្រូវតែបំបែកសំបុកគ្រឿងញៀននៅដំបន់ត្រពាំងឈូកអោយអស់រយះពេល១ខែ ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៧វេលាម៉ោង២០និង៣០នាទីគណះបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកំលាំងផ្ទាល់ដោយលោកគួក សុខហួរ អធិការរងនគរបាលខណ្ឌតំណាងលោ ម៉ក់ ហុង អធិការនគរបាលខណ្ឌនិង លោកមុត សុវណ្ណ នាយករដ្ឋាបាលខណ្ឌសែនសុខ រួមនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌជាច្រើននាក់ទៀត បានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅដំបន់ខាងលើរយះពេល១ម៉ោងចុះចំនួន២លើកក្នុងពេលតែមួយដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣៤នាក់និងដកហូតថ្នាំញៀនចំនួនមួយកញ្ចប់តូចនៅចំណុចភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

គួរបញ្ជាក់ថានៅដើមឆ្នាំ២០១៧នេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរកឹមដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននិងខ្លះមកលេងល្បែងសុីសងខុសច្បាប់ជាច្រើននាក់ហើយទោះជានៅដើមឆ្នាំ២០១៧នេះខាងអគ្គស្នងការនគរបាលបានដាក់គោលការត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៍ដោយ តែសកម្មភាពចុះបង្ក្រាប់នេះតែងតែកើតមានលើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី  ៕  តុង សីហា

...

IMG_1130 IMG_1131 IMG_1132 IMG_1133 IMG_1134

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print