ទុកកូនប្រុសជាមួយជីដូនចាស់ជរាធ្លាក់ទឹកលង់ស្រាប់អត់មានអ្នកដឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កូនប្រុសម្នាក់អាយុ៤ឆ្នាំម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីម្តាយបានទុកអោយជីដូនចាស់ជរាម្នាក់មើល ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះបណ្តែទឹកស្ថិតក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង​ ស្រុកបរិបូរណ៏ ។

nkk

សមត្ថកិច្ចបានអោយដឹងថា កុមារារងគ្រោះមានឈ្មោះ ជាង រតនៈ អាយុ៤ ឆ្នាំ  នៅភូមិឃុំខាងលើ ។ នៅមុនពេលកើតហេតុ ឪពុកនិងម្តាយរបស់កុមារារងគ្រោះបានចេញទៅសារមង និងទៅទិញថ្នាំពេទ្យ​ហើយទុកកូនអោយនៅជាមួយជីដូនចាស់នោះ ។ ស្រាប់តែនៅពេលម្តាយត្រឡប់មកពីទិញថ្នាំពេទ្យវិញក៏ស្រាប់តែរកកូនប្រុសមិនឃើញ សួរជីដូនក៍មិនដឹងទៀត ដោយមានការសង្ស័យក៍នាំគ្នាចុះរាវរកក្នុងទឹក ទើបប្រទះឃើញកូនបានលិចទឹកលង់ស្លាប់បាត់ទៅហើយ ។

ក្រោយពេលឃើញក៏នាំគ្នា ផ្អើលឆោឡោនិងបានស្រង់យកទៅមកដាក់ផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង  ដើម្បីជួយអន្តរគមន៍ ក្រោយពីធ្វើការពិនិត្យសាកសពក្មេងប្រុសនោះសមត្ថកិច្ចបានអោយដឹងថា សពកុមារានោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print