បុរសម្នាក់កំពុងបណ្តើរម៉ូតូកង់បី ដួលដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បានដួលដាច់ខ្យល់ស្លាប់នៅនឹងកន្លែងកើតហេតុដោយមិនដឹងមូលហេតុហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ១០៦នៅចំណុចជាប់នឹងផ្សាររាត្រីស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ប៉ុល កុសល ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញជិតផ្សាររាត្រី មានស្រុកកំណើតនៅឃុំដំបូលខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះគាត់ជាអ្នករត់ម៉ូតូកង់បីហើយគាត់រត់ប្រចាំនៅផ្សាររាត្រីតែមិនដឹងយា៉ងស្រាប់តែឃើញគាត់បណ្តើរម៉ូតូ មួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញជនរងគ្រោះដួលសម្លប់ភ្លាមៗនោះដែលអ្នកប្រជាពលរដ្ឋនឹងអ្នកលក់ដូរនៅក្បែរនោះបាននាំគ្នាជួយសង្គ្រោះដែលសំណាងអាក្រក់អីជនរងគ្រោះបានដាច់ខ្យលស្លាប់បាត់ទៅហើយភ្លាមៗនោះបន្ទាប់មកក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសលវិឆ្ច័យផងដែល ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសលវិឆ្ច័យរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថាស្រ្តីរងគ្រោះដែលបានស្លាប់ខាងលើដោយសារតែខ្យល់គរហើយដាច់សសៃឈាមពីទ្រូងខាងស្តាំ ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញ្ញាតបងប្អូនយកទៅបុណ្យនៅស្រុកកំណើតខេត្តកំពត ៕ ស រស្មី

...

gigi gi-2 (3) gi-2 (4) gi-2 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print