អ្នកជំរើសជាតិវាយធីនីសម្នាក់បានវាយគ្នាជាមួយអ្នកគ្រប់គ្រងស្តាតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាកីឡាករជំរើសជាតិវាយធីនីសម្នាក់ ស្រវឹងស្រាហើយបានឈ្លោះប្រកែកគ្នាជាមួយអ្នកគ្រប់គ្រងនៅក្នុងស្តាតអូឡាំពិក ក៏ឈានទៅដល់ការវាយគ្នាផ្អើលពេញមុខស្តាតអូឡាំពិក ត្រូវសមត្ថកិច្ចប៉ុស្តិ៍វាលវង់ឃាត់ខ្លួនហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១យប់ថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៧ នៅចំណុចមុខពហុកីឡដ្ឋានអូរឡាំពិកស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នករងគ្រោះមានឈ្មោះភួង សាអ៊ុន ភេទប្រុស ៤៩ឆ្នាំ ស្នាក់នៅក្នុងស្តាតអូឡាំពិក មានមុខរបរមន្ត្រីគ្រប់គ្រងពហុដ្ឋានអូរឡាំពិក។

ចំណែកជនបង្កមានឈ្មោះ សំ ភីរម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខជាកីឡាករជំរើសជាតិវាយធើនីស ស្នាក់នៅបុរីទី៤ ផ្លូវ២១១ ភូមិទី១២ សង្កាត់វាលវង់ខណ្ឌ៧មករា។

បើតាមសំដីរបស់ជនបង្កបានរៀបរាប់ប្រាប់សមត្ថកិច្ចបុ៉ស្តិ៍វាលវង់អោយដឹងថាមុនពេលកើតហេតុគាត់មានគ្នាទាំងអស់៤នាក់ហើយបានអង្គុយសុីនៅក្នុងស្តាតអូឡាំពិកផឹកអស់ស្រាចំនួន២កេះខណពេលដែលពួកគាត់ស្រវឹងទាំងអស់គ្នាក៏បាននាំគ្នាជិះម៉ូតូចេញប៉ុន្តែជិះទៅដល់មុខក្លោងទ្វារស្តាតអូឡាំពិកគាត់ក៏បាននិយាយលេងជាមួយសន្តិសុខលុះពេលនិយាយបានមួយសន្ទុះក៏ទាក់សំដីជាមួយសន្តិសុខឈ្លោះប្រកែកគ្នាផ្អើលអ្នកគ្រប់គ្រងមើលការខុសត្រូវគាត់មកឃាត់កុំអោយឈ្លោះប្រកែកគ្នាក៏សន្តិសុខយកដងឆាតយកទៅវាយគាត់ហើយគាត់ក៏បានរត់ចេញពីមុខស្តាតត្រូវសន្តិសុខរត់ដេញតាមស្រែកថាចោរៗទើបជនសំ ភីរម្យ បានរត់ទៅមុខភោជនីដ្ឋានសមុទ្ររីករាយហើយគាត់រត់ចូលក្នុងហាងផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់បានទាំងសងខាងយកទៅសួរនាំ។

បើកតាមដំសីរបស់ខាងអ្នកគ្រប់គ្រងមើលការខុសត្រូវនៅក្នុងស្តាតបានអោយដឹងថាមុនដំបូលជនបង្កខាងលើមិនដឹងថាមកពីផឹកសុីនៅទីណានោះទេបានជាមករករៀងនឹងឈ្លោះប្រកែកគ្នាជាមួយសន្តិសុខទើបគាត់ចូលទៅឃាត់ត្រូវសំ ភីរម្យ យកដងឆាតវាយបណ្តាលអោយហើមដៃមួយជំហៀង។

ក្រោយពេលកើតហេតុជនបង្កត្រូវសមត្ថកិច្ចបញ្ចូន់បន្តទៅកាន់អធិការដ្ឋានខណ្ឌ៧មករាដើម្បីចាត់ការទៅនិតិផ្លូវច្បាប់ ៕ ស រស្មី

...

image3 image1 image2 image5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print