អ៊ុក រ៉ាឌីនជើងខ្លាំងបន្តជីករណ្ដៅដីនៅឃុំកណ្តោកមិនគោរពតាមកិច្ចសន្យារបស់អាជ្ញាធរស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ បន្ទាប់ពីអាជ្ញាធរស្រុកកណ្តាលស្ទឹង រួមជាមួយជំនាញរ៉ែ និងថាមពលស្រុកចុះផ្អាកសកម្មភាពជីកបកអាចម៌ដី បូមយកខ្សាច់របស់មេឈ្មួញជើងខ្លាំងអ៊ុក រ៉ាឌីន តាមពាក្យបណ្តឹងប្រជាពលរដ្ឋបានប្រមាណ៥ខែរួចមក គេសង្កេតឃើញក្រុមបូមខ្សាច់ខាងលើ បន្តជីកបកអាចម៌ដីបូមយកខ្សាច់ ដោយមិនគោរពតាមកំណត់ហេតុកិច្ចសន្យារបស់អាជ្ញាធរស្រុកកណ្តាលស្ទឹង រួមជាមួយជំនាញរ៉ែ និងថាមពលស្រុក ជាហេតុធ្វើអោយប្រជាពលរដ្ឋ មានមន្ទិលសង្ស័យត្រូវដងត្រូវផ្លែគ្នា ទើបអាចបន្តតំណើការធ្វើអាជីវកម្មទាំងអត់ច្បាប់នេះបាន។

យោងកំណត់ហេតុផ្អាកធ្វើអាជីវកម្មចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ របស់អាជ្ញាធរស្រុកដឹកនាំដោយលោកអ៊ុច សៅវឿន អភិបាលរងស្រុកកណ្តាលស្ទឹងនិងដោយមានការចូលរួមរ៉ែនិងថាមពលស្រុក ជំនាញបរិស្ថាន ព្រមទាំងប្រជាពលរដ្ឋ៧គ្រួសារបានធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជីកបកអាចម៌ដីបូមយកខ្សាច់របស់មេឈ្មួញជើងខ្លាំងអ៊ុក រ៉ាឌីន ដែលមានទីតាំងស្ថិតនៅក្នុងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ដោយតម្រូវអោយខាងភាគីក្រុមហ៊ុនចាក់ដីបំពេញព្រំពទ្ធ័ជុំវិញអោយបាន១០ម៉ែត្រហើយធ្វើជើងទេរនិងជីកជំរៅមិនអោយលើស៥ម៉ែត្រ។ប៉ុន្តែរហូតមកដលើបច្ចុប្បន្ននេះខាងភាគីម្ចាស់អាជីវកម្មមិនគោរពតាមអាជ្ញាធរនិងជំនាញតាមកិច្ចសន្យាខាងលើទេបែជាបន្តធ្វើអាជីវកម្មទាំបំពានច្បាប់ដដែល។

តំណាងប្រជាពលរដ្ឋទាំង៧គ្រួសារនោះបានលើកឡើងការបន្តធ្វើអាជីកម្មរបស់មេឈ្មួញជើងខ្លាំងអ៊ុក រ៉ាឌីន ទៅបានគឺប្រហែលជាត្រូវដងត្រូវផ្លែហើយទើបមេឈ្មួញរូបនេះបន្តបូមយកខ្សាច់ដោយមិនគោរពកិច្ចសន្យានាពេលកន្លងមក។

លោកអ៊ូច សៅវឿន បានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរសព្ទ័នៅ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នេះអោយដឹងថាលោកនិចាត់លម្លាំងចុះទៅមើលបើមានសកម្មភាពនេះមែនលោកនិងមានវិធានការបិទអាជីវកម្មនេះតែម្តង។

កន្លងមកមេឈ្មួញអ៊ុក រ៉ាឌីន ធ្វើអាជីវកម្មជីកបកអាចម៌ដីបូមយកខ្សាច់នៅក្នុងខណ្ឌ័ដង្កោ នៅអតីតឡូត៍លេខ១និងជិតស្ពានបាក់បង្ករអោយបាក់ដីស្រែប្រជាពលរដ្ឋហើយកន្លងមកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលលោកលឹម សុគន្ថា បានដឹកនាំកម្លាំងចុះបិទអាជីវកម្មរបស់លោសៅ ពន្លក ដែលជាតំណាងលោកអ៊ុករ៉ាឌីន និងតំរូវក្រុមហ៊ុនអាជីកម្មទិញដីប្រពលរដ្ឋនៅក្បែរនោះអស់ទៅតាមការឋកភាពគ្នា។

ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មានបានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោក អ៊ុក រ៉ាឌីន និងអាជ្ញាធរស្រុកស្អាងបានទេនៅ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ៕ ស្អាងជ័យ

...

IMG_9461 IMG_9460 IMG_9458

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print