ដើរបាត់ពីផ្ទះមួយយប់ ព្រឹកឡើងប្រទះឃើញសាកសពនៅក្នុងទឹកត្រពាំង

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ក្រោយពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធបានដើរបាត់ពីផ្ទះអស់រយៈពេលមួយយប់ដោយមិនដឹងថាទៅណានោះទេ លុះព្រឹកឡើងទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងទឹកត្រពាំង បង្កឲ្យមានការភ្ញាក់ផ្អើលនីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចត្រពាំងប្រិយ៍ ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សាកសពជនរងគ្រោះរូបនេះត្រូវបានសមត្ថកិច្ចអះអាងថា ស្លាប់ដោយសារលង់ទឹកមិនមានជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ ។ ជនរងគ្រោះឈ្មោះ សឿន ស៊ីម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានឈ្មោះ សៀង សម្បត្តិ អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនិងមានកូនប្រុស៣នាក់ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ប្រភពពីមន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះរូបនេះជាមនុស្សញៀនស្រា តែងតែដើរផឹកស្រវឹងស្ទើររាល់ថ្ងៃ ។ នៅមុនពេលកើតហេតុវេលាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបាននិយាយប្រាប់កូនៗថា “ពេលបាត់អញមិនបាច់តាមរកនោះទេ” ។ ក្រោយពីនិយាយចប់ជនរងគ្រោះក៏បានដើរចេញពីផ្ទះបាត់ទៅ ហើយក៏មិនមាននណាម្នាក់ចាប់អារម្មណ៍តាមរកជនរងគ្រោះ លុះដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលទើបប្រពន្ធ និងកូននាំគ្នាតាមរក តែរកមិនឃើញ រហូតព្រឹកឡើង ទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងទឹកត្រពាំងបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ៕ ស្អាងជ័យ

...

kdal (4) kdal (3) kdal (1) kdal (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print