ជនសង្ស័យ៣នាក់ដែលគាស់ផ្ទះយ៉ាងសកម្មនៅសង្កាត់ស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី៨ ខែឆ្នាំដដែល នៅផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ។

ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ ទី១ សំ វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅភូមិមានជ័យ១ ។ទី២ កុល វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មុនរបរមិនពិតប្រាកដ ស្នាក់នៅភូមិមិច្ឆា សង្កាត់ស្ទឹងមានជ័យ ។ទី៣ ទៀង ដាណែត ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដនិងស្នាក់នៅភូមិមានជ័យ១ ។

លោក ឯម ភារី នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យបានប្រាប់ឲ្យដឹងថា មុននិងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នោះគឺ មានជនរងគ្រោះដែលជាម្ចាស់ផ្ទះគ្មានលេខ ផ្លូវ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយមានជនសង្ស័យគាស់ផ្ទះយកសម្ភារលក់ដូរអស់ជាច្រើន ខណៈពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងជនរងគ្រោះរួចហើយ លោកនាយរងប៉ុស្ដិ៍ក៏ដាក់កម្លាំងឲ្យតាមរកចាប់ជនសង្ស័យបានបក្ខពួកម្នាក់ឈ្មោះសំ វិសាល ហើយសមត្ថកិច្ចក៏បានសួរចម្លើយជនសង្ស័យដើម្បីស្វែងរកបក្ខពួកផ្សែងទៀត រហូតឃាត់បានបក្ខពួក២នាក់ទៀតនិងដកហូតបានកៅអីចំនួន៣កង់ចំនួន២គ្រឿង និងវត្ថុតាងមួយចំនួន ហើយកម្លាំងសមត្ថកិច្ចក៏យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។

ជនសង្ស័យទាំង៣នាក់ខាងលើបានសារភាពថា ពួកគេពិតជាបានគាស់ផ្ទះកន្លែងកើតហេតុខាងលើពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានកំពុងតែសួរនាំ កសាងសណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ ភារ៉ា ដង្កោ

...

IMG_5192 IMG_5196

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print