កម្មការិនីរោងចក្រម្នាក់បាត់ខ្លួន៤ថ្ងៃមិនដឹងទៅណាប្តីទូរស័ព្ទមិនចូលបានត្រឹមដេកយំ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យ២៧ឆ្នាំម្នាក់ជាកម្មការិនីរោងចក្រកាត់ដេរបានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃមកហើយ គ្មានដំណឹងសូន្យឈឹង ទុកឲ្យប្តីដេកយំ ឱបខ្នើយម្នាក់ឯង និងធ្វើឲ្យសាច់ញាតិឆោឡោ កាន់រូបថតទៅប្តឹងនគរបាលឲ្យជួយធ្វើអន្តរាគមន៍ បន្ទាប់ពីមកធ្វើ ការងាររោងចក្រ ស្រាប់តែបាត់ខ្លួនមិនឃើញទៅផ្ទះមិនដឹងទៅទីណា ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីនាងបាត់ខ្លួនតាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧មកម្ល៉េះ ។

កម្មការិនីដែលត់ខ្លួនឈ្មោះ ប៊ិន ស្រីតូច អាយុ២៧ឆ្នាំ បម្រើការងារនៅរោងចក្រ បឺរី ផ្លូវទំនប់កប់ស្រូវ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានទីលំនៅ ភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះ ឡុង ឆេង អាយុ២៨ឆ្នាំ មុខរបរ ជាងឈើធ្វើផ្ទះដែលរៀបការបាន៥ឆ្នាំមកហើយ តែមិនទាន់មានកូនម្នាក់នៅឡើយទេ។ នាងមានឪពុកឈ្មោះ យិន ប៊ិន អាយុ៦៤ឆ្នាំ ជាកសិករ ម្តាយឈ្មោះ យិន រុំ អាយុ៦៣ឆ្នាំ ជាកសិករ មានកូន៨នាក់ ប្រុស២នាក់ ស្រី៦នាក់។ ស្រ្តីដែលបាត់ខ្លួនជាកូនទី៧ រស់នៅក្នុងភូមិ-ឃុំខាងលើ។

បើតាមប្រភពពីបងប្អូននារីដែលបាត់ខ្លួនបានឲ្យដឹងថា ជារៀងរាល់ថ្ងៃនាងតែងតែជិះរថយន្តក្រុមហ៊ុនទៅធ្វើការទាំងទៅទាំងមកពោលគឺពុំមានជួលផ្ទះស្នាក់នៅទេ ។ លុះរហូតមកដល់ថ្ងៃកើតហេតុថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នាងបានជិះរថយន្តចេញពីផ្ទះទៅធ្វើការបាត់តែដល់ពេលល្ងាចមិនឃើញនាងទៅផ្ទះសោះសូម្បីប្តីទូរស័ព្ទទៅក៏មិនចូលបាត់ដំណឹងសូន្យឈឹងអស់រយៈពេល៤ថ្ងៃមកហើយទើបបងប្អូនកាន់រួបថតទៅកាត់ប៉ុស្តិ៍នគរបាលចោមចៅនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយស្វែងរក។

បុរសជាប្តីបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រវាងគាត់នឹងប្រពន្ធមិនដែលមានទំនាស់នឹងគ្នាទេ ដូច្នេះបើប្រពន្ធរបស់គាត់បានឮហើយមេត្តាវិលត្រឡប់មកផ្ទះវិញទៅកុំឲ្យក្រុមគ្រួសារព្រួយបារម្ភ និងពិបាកចិត្ត។ ម្យ៉ាងទៀតបើបងប្អូនណាបានស្គាល់ប្រពន្ធគាត់ដូចក្នុងរូបថតមេត្តាប្រាប់ឲ្យនាងវិលទៅផ្ទះវិញផង ដោយគាត់ជាប្តីមិនប្រកាន់ទោសពៃរ៍អ្វីទេ ៕ សុខាសែនជ័យ

...

nkd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print