ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ នឹងចុះត្រជាក់ខ្លាំងរហូតដល់១៥ អង្សាសេ ពិសេសខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក ដែលចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រសួងធនធានទឹក បន្ថែមថា ក្រៅពីខេត្តទាំង២ខាងលើនេះ ក៏នៅមានខេត្តមួយចំនួនទៀតផងដែរ ដែលចុះត្រជាក់ រួមមានខេត្តប៉ៃលិន ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងអំឡុងពេលនោះ ពុំមានភ្លៀងធ្លាក់ទេ តែមានធ្លាក់ខ្យល់ជំនោរ និងផ្ទៃមេឃមានសភាពអាប់អួខ្លាំងដោយអ័ព្ទ និងទឹកសន្សើម ពិសេសនៅតំបន់ខ្ពស់រាប។
សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលមានខ្លឹមសារទាំងស្រុង៖
...