ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅតែរំពឹងថាកម្ពុជានឹងបន្តរក្សាកំណើនសេដ្ឋកិច្ច២ឬ៣ទសវត្សរ៍ទៅមុខទៀត

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានរំពឹងទុកថា សេដ្ឋ កិច្ចកម្ពុជានឹងមានកំណើនជាលំដាប់២ ឬ ៣ទសវត្សរ៍បន្តទៀតដែលអាចជួយជំរុញ ដល់ការអភិវឌ្ឍជាតិ ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងពីការព្យាករណ៍សេដ្ឋកិច្ចថា កម្ពុជាអាចរក្សា កំណើនក្នុងអំឡុងពេល២ ឬ៣ទសវត្សរ៍តទៅមុខទៀតដោយសារកម្ពុជាមានភាព សម្បូរបែប និងមានកម្លាំងពលកម្មវ័យក្មេងច្រើន។ ម្យ៉ាងទៀតទំនិញផលិតនៅកម្ពុជា បានទទួលនូវប្រព្រឹត្តិកម្មអនុគ្រោះក្រោម របប «អ្វីគ្រប់យ៉ាងលើកលែង តែអាវុធ» គឺពន្ធសូន្យដោយគ្មានកំណត់បរិមាណពី សហភាពអឺរ៉ុប និងការបង់ពន្ធនាំចូលតាម អត្រាទាបចូលទីផ្សារធំៗដទៃទៀត។

លោក សុខ ចិន្តាសោភា បានអះអាងថា ក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ទំនិញកម្ពុជានឹងអាចនាំចូលគ្រប់ទីផ្សារ ប្រទេសសមាជិកអាស៊ានដោយពុំជាប់ពន្ធនាំចូល ។

ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូធុរ កិច្ចជប៉ុនចំនួន២០ក្រុមហ៊ុននៅទីស្តីការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា ការកើនឡើងនៃវត្តមានវិនិយោគិនជប៉ុននិងវិនិយោគិនបរទេសដទៃទៀតក៏ជាការបន្ថែមលើការ រួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។

លោក កៃអុិឈី យ៉ាម៉ាដា តំណាងឱ្យ គណៈប្រតិភូធុរកិច្ចជប៉ុនបានសាទរចំពោះការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ហើយគណៈប្រតិភូជប៉ុនក៏បានចែករំលែកព័ត៌មានពីការពេញចិត្តនឹងសកម្មភាពធុរ កិច្ចនៅកម្ពុជារបស់វិនិយោគិនជប៉ុនដែលបានមកបណ្តាក់ទុនវិនិយោគនាពេល កន្លងមក ។

យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាការវិនិយោគ របស់ជប៉ុននៅកម្ពុជាក្នុងឆ្នាំ២០១៦ មាន ទុនវិនិយោគសរុបប្រមាណ៨២២លាន ដុល្លារអាមេរិកស្មើនឹង២២,៧៨ភាគរយ នៃទុនវិនិយោគសរុបដែលធ្វើឱ្យជប៉ុនជាប់ ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេស វិនិយោគនៅកម្ពុជា ៕ ហេង សូរិយា

...

ase-8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print