បុរសម្នាក់បើករ៉ឺម៉កកងបីក្រឡាប់ខ្លួនឯងស្លាប់ក្រោយដឹកដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលខ្លួនមិនសូវជាស្ទាត់ជំនាញផងនោះ បានបើករ៉ឺម៉កកង់បីក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានស្លាប់បន្ទាប់ពីដឹកដល់មន្ទីរលោកសង្ឃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

យុវជនរងគ្រោះថ្នាក់ចរាចរណ៍ខាងលើ ឈ្មោះ ធាន ភេទប្រុសអាយុ២៩ឆ្នាំដោយមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែត្រូវបានគេហៅថាធាន មានមុខរបរជាកម្មករល្បែងកម្សាន្តមានសេះហោះនិងម៉ូតូហោះជាដើម។

ប្រភពព័ត៌មានពីលោក ទៀង តូ អាយុ៥១ឆ្នាំ មុខរបរម្ចាស់ល្បែងកំសាន្តមានសេះហោះ និងម៉ូតូហោះជាដើមបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានប្រើអោយតៃកុងកង់បីម្នាក់ជាអ្នកបើករ៉ឺម៉កកង់បី ដឹកម៉ាសុីនពីភ្នំពេញទៅស្រុកកំចាយមារ ខេត្តព្រៃវែង ហើយឱ្យជនរងគ្រោះរួមដំណើរទៅជាមួយផង គ្រាន់បានជួយកល់កំណល់ពេលរ៉ឺម៉កឡើងស្ពាន។

ប្រភពដដែលបន្តថា ខណៈបើកដល់កណ្តាលផ្លូវម្ចាស់កង់បីបានឈប់ចុះបទជើងតូចពេលនោះជនរងគ្រោះក៏ស្ទោះឡើងទៅបើកវិញម្តងទោះបីតៃកុងហាមមិនឱ្យបើកព្រោះជនរងគ្រោះមិនចេះបើកតែជនរងគ្រោះនៅតែជំនះបើក ។ លុះបើក ប្រហែល៥០០ម៉ែត្រក៏ធ្លាក់ជង្ហុកប្រាវក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់ចំណែកម្នាក់ទៀតរងរបួសស្រាល។

ក្រោយពីកើតហេតុជនដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យស្រុកពារាំងដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យលោសង្ឃតែអនិច្ចាមិនទាន់បានសង្គ្រោះផងគ្រាន់តែចេញពីរថយន្តសាមុយក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សពត្រូវបានយកមកតម្កល់នៅក្នុងវត្តអរុណវតី ក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីរង់ចាំសាច់ញាតិជួបជុំគ្នាធ្វើបុណ្យតាមប្រណី៕ សុខាសែនជ័យ

...

image2 (2) image1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print