ខេត្តពោធិ៍សាត់៖ គ្រាប់មិនទាន់ផ្ទុះ១៣គ្រាប់ ត្រូវគេជីកដីប្រទះឃើញ បង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានមកទទួលយកទៅរក្សាទុកដើម្បីបញ្ចៀសពីគ្រោះថ្នាក់ជាយថាហេតុ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋជីកដីដាក់លូបង្គន់ បានជួបគ្រាប់Mចំនួនៈ ១៣គ្រាប់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ តេង ទិតថា អាយុ២៥ឆ្នាំ ភេទស្រី ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិសាត់ ។
ប្រភពបន្តថា អ្នកជីកដីដាក់លូធ្វើបង្គន់ ឈ្មោះ ប៊ុន ទីគាភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានយកគ្រាប់ទាំងនោះមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍អន្សាចំបក់ដើម្បីរក្សាទុកផងដែរ ៕ ប៉ឹម ពិន
...