ដូណាល់ ត្រាំ៖ ជប៉ុនគឺជាសសរគ្រឹះនៃសន្តិសុខក្នុងតំបន់

ចែករំលែក៖

ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី១០ ខែកុម្ភៈបានប្រកាសថា សម្ពន្ធមិត្តយោធា អាមេរិក-ជប៉ុនគឺជាសសរនៃសន្តិសុខ ស្ថិរ ភាពនៅក្នុងតំបន់។

នៅក្នុងដំរទស្សនកិច្ចរយៈពេល២ថ្ងៃ នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតី អាមេរិកបានបង្ហាញភាពស្និទ្ធស្នាល ចាប់ដៃគ្នាមុនពេលអង្គុយពិភាក្សា។

នៅក្នុងសន្និសីទកាសែតរួម ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានលើកឡើងពីគោលនយោបាយពេលឃោសនាបោះឆ្នោតនោះឡើយ ដោយពេលនោះ លោក ត្រាំ បានចោទប្រកាន់ជប៉ុនថា កេង បន្លំជំនួយរបស់អាមេរិក និងប្លន់យកការងារ របស់ពលរដ្ឋអាមេរិកទៀតផង។

ប្រធានាធិបតី ដូណាល់ ត្រាំ បាន បញ្ជាក់ថា «ខ្ញុំសូមសន្យាការពារសន្តិសុខដល់ជប៉ុន និងនៅតំបន់ទាំងមូល ក៏ដូចជាបង្កើនឲ្យកាន់តែជិតស្និទ្ធនៅក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ»។ នៅក្នុងសេចក្តី ប្រកាសរួម គឺអាមេរិកបានបញ្ជាក់យ៉ាង ច្បាស់ពីការសន្យាការពារសម្ពន្ធមិត្តជប៉ុន ឲ្យគេចផុតពីការគំរាមកំហែងរបស់សត្រូវ។

នេះជាជោគជ័យរបស់នាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីនហ្ស៊ូ អាបេ ក្នុងពេលបំពេញ ទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនលើកនេះដោយប្រទេសទាំង២បានបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ ជាមួយគ្នានោះប្រធានាធិបតីអាមេរិកបានបញ្ជាក់ថាសម្ពន្ធមិត្តអាមេរិក-ជប៉ុនមិនមានការប្រែប្រួលឡើយ។

នៅក្នុងសេចក្តីប្រកាសរួម មេដឹកនាំ ប្រទេសទាំង២បានបញ្ជាក់ពីមាត្រាទី៥នៃ សន្ធិសញ្ញាការពារសន្តិសុខរួម ក្នុងនោះ មានប្រជុំកោះសែនកាគូដែលជប៉ុនកំពុង តែគ្រប់គ្រង ប៉ុន្តែភាគីចិនក៏បានប្រកាសថា កោះនោះគឺជារបស់ខ្លួនផងដែរ។ វិវាទប្រជុំ កោះសែនកាគូ បានធ្វើឲ្យជប៉ុន និងចិន ប្រឈមមុខដាក់គ្នានាពេលកន្លងមក។

ក្រោយជំនួបពិភាក្សានៅសេតវិមានមេដឹកនាំប្រទេសទាំង២ នឹងធ្វើដំណើរទៅ កាន់ទីក្រុង Florida ដើម្បីលម្ហែកាយចុង សប្តាហ៍ក្នុងតំបន់ Mar A Lago ផងដែរ៕

trump (1) trump (2) trump (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print