សុំប្តីមកបម្រើការងារជាកម្មការិនីរោងចក្រ រួចបង្ហួសមកធ្វើអ្នករត់តុនៅក្នុងហាងគោដុត ស្រាប់តែបាត់ដំណឹងរហូត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរតាំងពីខេត្តកំពត មកកាន់រាជធានីភ្នំពេញ ដើម្បីតាមរកប្រពន្ធជាទីស្រលាញ់របស់គាត់ បន្ទាប់ពីនាងបានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ មិនទាន់ទទួលដំណឹងថានាងកំពុងស្ថិតនៅទីណា ។ បុរសនោះក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលកំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីសុំឲ្យនគរបាលជួយ ស្រាវជ្រាវរកប្រពន្ធរបស់ខ្លួនផង។

បុរសរូបនេះឈ្មោះ ប៊ូ សុវណ្ណ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិធំថ្មី ឃុំដងទុង ស្រុកដងទុង ខេត្តកំពត ។ ចំណែកប្រពន្ធដែលបាត់ខ្លួនឈ្មោះ ហេង ណាន អាយុ៣០ឆ្នាំ មានស្រុកកំណើត ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំ និងក្រោយមកបានប្ដូរទៅរស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺវិញ ។ អ្នកទាំងពីរនាក់នោះមានកូនស្រីម្នាក់អាយុទើបបាន៣ឆ្នាំប៉ុណ្ណោះ ។

បុរសនោះបាននិយាថា គាត់បានរៀបការជាមួយនាង ហេង ណាន បានរយៈពេលជាង៤ឆ្នាំកន្លងមកហើយ ការរស់នៅជាមួយគ្នារយៈពេលប្រមាណ១ឆ្នាំ ទើបទទួលបានចំណងដៃ គឺកូនស្រីម្នាក់ហើយគិតរហូតមកដល់ពេលនេះ កូនស្រីមានអាយុ៣ឆ្នាំហើយ។ក្រោយមកប្រពន្ធគាត់បានសុំគាត់មកភ្នំពេញ ដើម្បីធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ហើយដោយសារតែស្រលាញ់ប្រពន្ធពេកខ្លួនបានបណ្ដោយតាមចិត្តនាងមិនបានបិទសេរីភាពរបស់នាងនោះឡើយ ។ បន្ទាប់មកនាងបានចាកចេញពីផ្ទះមកភ្នំពេញនិងបានស្នាក់នៅផ្ទះជួលនៅក្នុង សង្កាត់កំបូល ដោយមុនដំបូងបានធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ប៉ុន្តែក្រោយមកបានឈប់ ហើយទៅធ្វើជាអ្នករត់តុនៅក្នុងហាងគោដុតមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្បែរវត្តកំបូល សង្កាត់កំបូលវិញ ហើយក៏មិនបានប្រាប់ឲ្យគាត់ដឹង     ឡើយ។

បុរសនោះបានបន្តថា នាងបានមកធ្វើការនៅភ្នំពេញ រយៈពេលជាង១ឆ្នាំកន្លងមកហើយ ចំណែកឯខ្លួនក៏ បានចាកចេញពីផ្ទះដែរ ប៉ុន្តែមិនបានស្នាក់នៅជាមួយប្រពន្ធទេ ដោយបានទៅធ្វើជាជាងម៉ូតូនៅផ្ទះបងប្អូន ម្ដុំកំពង់ទួល ស្រុកកំណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយក្រោមកក៏បាន ត្រឡប់ទៅផ្ទះវិញបើកកន្លែងលាងម៉ូតូ។ ហើយទោះបីជាការរស់នៅបែកពីគ្នាមែន ប៉ុន្តែនាងបានខលរកគាត់ ហើយគាត់ក៏បាន ទូរស័ព្ទកនាង ក្នុងនាមជាប្ដីប្រពន្ធមិនដែលខានឡើយ ។ ប៉ុន្តែមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រាប់តែបាត់នាងមិនឃើញទូរស័ព្ទ ទៅ ហើយខ្លួនក៏បានខលរកនាង រហូតដល់វេលាយប់ថ្ងៃដដែលនោះ ទើបនាងទូរស័ព្ទទៅប្រាប់ថា នាងជួបគ្រោះថ្នាក់ចរាចរ ប៉ុន្តែមិនបានប្រាប់ថា គ្រោះថ្នាក់នៅទីណាឡើយ ទូរស័ព្ទក៏បានដាច់ ទៅវិញហើយក៏ទាក់ទងគ្នាលែងបានរហូត។ខ្លួនបារម្ភខ្លាំងណាស់ បានតាមរកនាងគ្រប់ទីកន្លែង លុះមកដល់ ថ្ងៃទី១៣ ខែកុម្ភៈនេះនាងបានខលរកខ្លួន មានរយៈពេល៣ថ្ងៃហើយដែលនាងបាត់ខ្លួនមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ ។

បុរសដដែលបាននិយាយទៀតថា ខ្លួនបារម្ភខ្លាំងណាស់ បានតាមរកនាងគ្រប់ទីកន្លែង លុះមកដល់ ថ្ងៃទី១៣ ខែកុម្ភៈនេះនាងបានខលរកគាត់ម្ដងទៀត ប៉ុន្តែនិយាយដូចជាមនុស្សត្រូវថ្នាំសណ្ដំ ឬខ្លាចមានអ្នកឮនាង និយាយអញ្ចឹង និងប្រាប់ថានាងកំពុងស្ថិតនៅក្នុងផ្ទះមួយ តែមិនបានស្គាល់ថាជា កន្លែងណានោះឡើយ ក្រោយមកទូរស័ព្ទក៏បានដាច់ទៅវិញ និងខលលែងចូលរហូត។គាត់សង្ស័យថាការបាត់ខ្លួន ប្រពន្ធគាត់មាន ការជាប់ពាក់ព័ន្ធជាមួយថៅកែហាងគោដុតនិងម៉ាស្សាកោសជប់នោះ ព្រោះថៅកែនោះក៏មិននៅហាងដែរ ម្យ៉ាងទៀតអ្នកជិតខាងប្រាប់គាត់ថា ថៅកែហាងមួយនោះមានប្រវត្តមិនសូវល្អប៉ុន្មានដែរទេ ដោយសារមាន មូលហេតុបែបនេញទើបគាត់ប្ដឹងសុំការអន្តរាគមន៏ពីនគរបាល ប៉ុន្តែនគរបាលមិនបានទទួលពាក្យបណ្ដឹង នោះឡើយ រយៈពេល៣ថ្ងៃហើយដែលនាងបាត់ខ្លួនមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ សុខាសែនជ័យ

...

nkd-1 (2) nkd-1 (1) nkd-1 (3) nkd-1 (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print