ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានឪពុកក្មេងស្រីរងគ្រោះជាសង្សាប្តឹងអោយនគរបាលឃាត់ខ្លួនខណៈដែលពួកគេព្រមរួមរក័្សជាមួយគ្នា២ដងរួចមកហើយប៉ុន្តែបែកការដឹងដល់ឪពុកនាងប្តឹងនគរបាលអោយឃាត់តែម្តង។ ហេតុការណ៍នគរបាលឃាត់យុវជនខាងលើបានកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នំា២០១៧នៅក្នុងភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកឩដុង្គបាននិយាយអោយដឹងថាយុវជនដែលនគរបាលឃាត់ខ្លួនមានឈ្មោះអ៊ី អ៊ីម អាយុ១៩ឆ្នំាជាសិស្សរស់នៅក្នុងភូមិថ្មីទំលាប់ ឃុំចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ (ហ.ស.ភ) អាយុ១៥ឆ្នំាជាសិស្សរស់នៅក្នុងភូមិ ឃុំ ស្រុកជាមួយគ្នា។
មន្ត្រីនគរបាលបានបន្តទៀតថាបន្ទាប់ពីឪពុកក្មេងស្រីឈ្មោះអ៊ែម សុខហេង អាយុ៣៥ឆ្នំាបាន មកដាក់ពាក្យបណ្តឹងថានៅវេលាម៉ោង១០ យប់ថ្ងៃទី១០ខែកុម្ភៈឆ្នំា២០១ ៧រូបលោកមិនបាន នៅផ្ទះនោះទេហើយក៏ស្រាប់តែយុវជនល្មោភកាមខាងលើបានចូលទៅចាប់រំលោភកូនស្រីរបស់លោករហូតដល់បានសម្រេចថែមទំាងគំរាមមិនអោយប្រាប់ឪពុកម្តាយទៀតផងបើសិនជាប្រាប់គេនិងសម្លសប់ចោល។ដោយភ័យខ្លាចនឹងការគំរាមកំហែងរបស់យុវជនល្មោភកាមខាងលើនេះកូនស្រីរបស់លោកមិនហ៊ានប្រាប់អ្នកណាទំាងអស់ លុះរំលងបាន២ ទៅ៣ថ្ងៃឪពុកម្តាយឃើញកូនមានសភាពស្លេកស្លំាងចេះតែមិនសប្បាយចិត្តម្តាយក៏ហៅមកសួរនំាទើបដឹងរឿងក៏នំាគ្នាមកដាក់ពាក្យ បណ្តឹងអោយនគរបាលឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរួចមកកម្លំាងនគរបាលឃុំចាន់សែនបានចុះទៅឃសត់ខ្លួនយុវជនល្មោភកាមខាងលើបាន។ក្រោយឃាត់ខ្លួនយុវជនខាងលើបាននិយាយថារូបគេបានស្រលាញ់នាងយូរមកហើយព្រមរួមរ័ក្សជាមួយគ្នា២ដងហើយរួចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករង់ចំាបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សេនាសក្តិ