ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យល្បាតប្រទះឃើញជនសង្ស័យ៣នាក់គួរឲ្យសង្ស័យហៅឆែកឆេរកឃើញថ្នាំញៀនទើបឈានដល់ការឃាត់ខ្លួនតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១និង២នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ វិមានអង្គជ័យ បន្ទប់លេខ០៩ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៖ ទី១. ឈ្មោះ អ៊ួង សូពីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ(ម្ចាស់ថ្នាំញៀន) ទី២.ឈ្មោះសោម សោភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងទី៣. ឈ្មោះ អ៊ុក ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិវាក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានបន្តថា នៅមុនឃានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងអន្តរាគមន៍បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខណៈមកដល់ចំណុចកើតហេតុក៏បានឃើញជនសង្ស័យ៣នាក់ក្នុងនោះមានស្រីម្នាក់បានដើរថ្មើជើងដោយមានការសង្ស័យទើបហៅធ្វើការឆែកឆេរលើខ្លួនរកឃើញថ្នាំញៀនទើបបន្តទៅឆែកឆេបន្ទប់ផ្ទះសំណាក់អង្គជ័យ បន្ទប់លេខ៩ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបធ្វើការឃាត់ខ្លួនតែម្តង។
ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ម្ស៉ៅក្រាមពណ៍សថ្លា ចំនួន៣កញ្ចប់តូចនិង១កញ្ចប់ថង់ធំ និងជញ្ជីងគ្រឿងញៀន១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនមកកាន់ផ្នែកជំនាញនៃអធិការដ្ធានគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ សុខាសែនជ័យ
...