ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០១៧ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានអញ្ចើញ អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ មានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ រដ្នបាលខេត្ត ស្ដីពី របបសារព័ត៌មាន និងដើម្បី បង្កើនភាពស្និទ្ធស្នាលក្នុងថ្ងៃទិវានៃសេចក្ដីស្រឡាញ់ ។
លោក សុខ លូ បានមានប្រសាសន៍ លើកឡើងពីការទប់ស្កាត់ និង លុបបំបាត់ចោល កុងត្រូលជជុះអស់ ប្រ សិនបើមានការដាក់កុងត្រួលត្រួតពិនិត្យត្រូវមានការពីនិត្យពីគណៈកម្មា ធិការខេត្ត ត្រូវរាយការណ៍ពីទីតាំងឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ម្យ៉ាងទៀតចំពោះអ្នកសារព័ត៌មានត្រូវចុះបញ្ជីនៅមន្ទីរ
ព័ត៌មាន អោយច្បាស់លាស់ដើម្បី ការពារកុំអោយមានអ្នកបន្លំធ្វើជាអ្នកសារព័ត៌មាន ព្រោញកន្លងមក មានអ្នកខ្លះ គ្រាន់តែកាន់ទូរស័ព្ទមួយសំរាប់ថត តាំងខ្លួនជាអ្នកសារព័ត៌មានថត គំរាមប្រជាពលរដ្ន ដែលបាន ដឹកជញ្ជូនផលិតផលផ្សេងៗ។
លោក បានសំណូមពរ ឲ្យរាល់ការចុះផ្សាយត្រឹវធ្វើការសម្ភាសឆ្លើយឆ្លងអោយដឹងហេតុផល និងបើសិនជារឿងខ្លញដែលមិនទាន់ដឹងច្បាស់សុំកុំចុញផ្សាយ ព្រោះរឿងខ្លះគឺយើងមិនអាចដោះស្រាយតែមួយថ្ងៃនោញទេ ត្រូវការពេលវេលា ត្រូវចុះពិនិត្យដល់ទីកន្លែង សាកសួរ និងថ្លឹងថ្លែងរកហេតុផល ។
លោម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាល ក្រើនរំលឹក និងកែលំអរស្ដីពីរបប សារព័ត៌មានខ្លះៗដើម្បីអោយការសរសេរព័ត៌មាន ការយកព័ត៌មាន អោយមាន តុល្យភាព និងគ្នាចៀសវាងការចុះផ្សាយគ្មានការពិត ធ្វើអោយព័ត៌មានសាប់រលាប និងគ្មានតំលៃ ។
ក្នុងឱកាសនោះ អ្នកសារព័ត៌មានក៏សំណូមពរអោយខាងគណៈឯកភាពខេត្ត និងតាមមន្ទីរនានាជុំវិញខេត្ត មេត្តាសហការផ្ដល់ព័ត៌មានដើម្បីអោយអ្នកសារព័ត៌មានចុះយកព័ត៌មានពិតប្រាកដ កុំអោយមានការ លាក់លៀមធ្វើអោយមានការថ្នាំងថ្នាក់ និងយល់ច្រឡំ នឹងគ្នាកាន់តែជ្រៅទៅៗ មិនមែនអ្នកយកព័ត៌មានចាំយកតែរឿងអវិជ្ចមានរបស់ខេត្តនោះទេ គឺចង់បានព័ត៌មានពិត និងមាន តុល្យភាពនឹងគ្នា ៕ ប៊ុន រិទ្ធី