ម៉ៅ គឹមធីតា សារភាពថាមានស្នេហ៍ក្រៅឆាកជាមួយហង្ស សម្បើមស័ក្កិ

ចែករំលែក៖

ភ្នំពេញ៖ ភាពស្និទ្ធិស្នាលប្លែករវាងតារាសម្តែង ម៉ៅ គឹមធីតា និងហង្ស សម្បើមស័ក្កិ បានបង្កើតឲ្យមានការសង្ស័យថាពួកគេបានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយគ្នា។ ដំណឹងស្នេហ៍នេះត្រូវបានតារាសម្តែងស្រីម៉ៅ គឹមធីតាទទួលស្គាល់ថាគឺជាការពិត។

ចំណងមិត្តភាពរវាង ម៉ៅ គឹមធីតា និង ហង្ស សម្បើមស័ក្កិបានប្រែក្លាយទៅជាស្នេហាក្រោយពីពួកគេបានសាងអនុស្សាវរីយ៍រាប់មិនអស់រួមគ្នា។ ម៉ៅ គឹមធីតាបញ្ជាក់ថា តាមពិតចំណងស្នេហ៍នេះលេចពន្លកឡើងអស់រយៈពេលមួយឆ្នាំហើយពោលគឺក្រោយនាងនិង សម្បើមស័ក្កិបានសម្តែងរួមគ្នា និងមានឱកាសធ្វើដំណើរកម្សាន្ត និងទទួលទានអាហាររួមគ្នាជាញឹកញាប់ជាមួយមិត្តសិល្បករ។ ទោះជាយ៉ាងណានាងនៅមិនទាន់សម្រេចចិត្តភ្ជាប់ពាក្យ ឬចូលរោងការនោះទេ បើទោះបីជាឪពុកម្តាយទាំងសងខាងដឹងអំពីដំណឹងទំនាក់ទំនងស្នេហ៍នេះរួចហើយក៏ដោយក្តី។ នាងថាពួកយើងសុទ្ធតែមមាញឹកច្រើនជាមួយការងារសិល្បៈ ហើយនាងក៏នៅក្មេងដែរ មិនទាន់ចង់ប្រញាប់ប្រញាល់ពេកនោះដែរ។ តារាសម្តែងស្រីរូបនេះបញ្ជាក់ថា នាងនិងគូស្នេហ៍ចង់បន្តស្វែងយល់ចិត្តគ្នាឲ្យបានវែងឆ្ងាយបន្តិចសិន។ នាងបញ្ជាក់ដែរថា ចំណុចដែលធ្វើឲ្យនាងនិងសម្បើមស័ក្កិឈានដល់ចំណុចស្នេហា ព្រោះតែនាងនិងសង្សារមានចំណុចដូចគ្នាច្រើន ហើយអ្វីដែលនាងពេញចិត្តចំពោះសម្បើមស័ក្កិខ្លាំងគឺព្រោះតែសង្សារបណ្តូលចិត្តរូបនេះចេះយកចិត្តយកថ្លើម និងដឹងពីសុខទុក្ខរបស់នាងច្រើន។

ម៉ៅ គឺមធីតាបញ្ជាក់ថា នាងពិតជាស្រលាញ់លោក ហង្ស សម្បើមស័ក្កិខ្លាំង ហើយក៏មិនបារម្ភពីការធ្លាក់ចុះប្រជាប្រិយភាពក្នុងការងារសម្តែងនោះដែរ ព្រោះតែនាងយល់ថា ការទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺមិនអាស្រ័យទៅលើតារាប្រុសស្រីនោះមានគូរឬគ្មានគូទេគឺអាស្រ័យលើសមត្ថភាពក្នុងការសម្តែង។ នាងរំពឹងដែរថា ស្នេហានាងនិង សម្បើមស័ក្កិអាចនឹងកាន់តែផ្អែមល្ហែមខ្លាំងជាងនេះនិងបន្តរិតចំណងស្នេហ៍រហូតឈានដល់ចំណងអាពាហ៍ពិពាហ៍បាននៅថ្ងៃខាងមុខ៕ វឌ្ឍនា

...

mav kimthida (6) mav kimthida (5) mav kimthida (4) mav kimthida (3) mav kimthida (2) mav kimthida (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print