ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបាននគរបាលខេត្តតាកែវបញ្ជូនទៅសាលាដំបូងករណីលួចលុយ

ចែករំលែក៖

​​
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ឃាត់ខ្លួនភា្លមៗបន្ទាប់ពីធ្វើសកម្មភាពលួចលុយនិងស្រាបៀអាបេសេ។ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី៣ខែកក្កដានៅចំនុចភូមិផ្សារឃុំភ្នំដិនស្រុកគីរីវង់ខេត្តតាកែវ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះសឿង សុបានភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិឃុំកើតហេតុចណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់ឈ្មោះបឿន ភក្រ័ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិឃុជាមួយគ្នា។បើយោងតាមសមត្ថកិច្ចស្រុកគីរីវង់បានអោយដឹងថាជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពចូលទៅផ្ទះឈ្មោះនាង វណ្ណៈភេទស្រីអាយុ៣៤ឆ្នាំនៅច្រក់ទ្វាអន្តរជាតិភ្នំដិនហើយក៏ធ្វើសកម្មភាពលួចយកលុយដែលម្ចាស់ផ្ទះខាងលើសន្សំទុកក្នុងកូនជ្រូកដីមានចំនួនប្រាក់រៀល៩៣៥០០០រៀលប្រាក់ដុល្លា៤១ដុល្លាលុយដុង៥៥០០០០ដុងនិងស្រាបៀអាបេសេចំនួនកន្លះកេះ។ប្រភពពីសមត្ថកិច្ចបានបន្ដអោយដឹងទៀតថាក្រោយពេលកើតហេតុម្ចាស់ផ្ទះបានទូរស័ព្ទប្រាប់សមត្ថកិច្ចស្រុកគីរីហើយក៏មានការអន្ដរាគម៏នភ្លាមៗចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ខាងលើរីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។បច្ចុប្បន្នជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។

20150704-104432.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print