កីឡាករ Djibril Cisse អតីតខ្សែប្រយុទ្ធ ក្លិបហង្សកហម Liverpool និងជាជម្រើស ជាតិបារាំងបានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ៣៥ឆ្នាំ ។
គម្រោងដំបូងរបស់គាត់គឺចង់ចូលនិវត្តន៍ តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយសាររបួស ត្រគាក ប៉ុន្តែក្រោយពីវះកាត់រួចគាត់ក៏បាន វិលត្រឡប់មកហ្វឹកហាត់ជាមួយនឹងក្លិប Auxerreដែលជាក្លិបដំបូងរបស់គាត់ ។
Djibril Cisseពុំទទួលបានកិច្ចសន្យាលេងពីក្លិបនេះទើបធ្វើឲ្យគាត់សម្រេចចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់ដែលមាន រយៈពេល១៧ឆ្នាំរបស់គាត់ ហើយគាត់បាន បង្ហើបថានឹងខិតខំយកចិត្តទុកដាក់លើ អាជីពថ្មីជា DJ និងជាអ្នកផលិតកម្មវិធីវិញ។
កីឡាករស្បែកខ្មៅ Djibril Cisse ធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំង៤១ប្រកួត និងលេងឲ្យក្លិប Liverpool រយៈពេល៣ឆ្នាំ មុនផ្លាស់ទៅលេងក្នុងទឹកដីកំណើតជាមួយ នឹងក្រុម Marseille។ គាត់ក៏ធ្លាប់លេងឲ្យក្រុមជាច្រើនទៀតដូចជា Sunderland, Panathinaikos, Lazio, QPR, Kuban Krasnodar និង Bastia ផងដែរ ៕ ដេវីត