Pep Guardiolaថាខ្សែប្រយុទ្ធSergio Agueroអាចនឹងចាកចេញពីក្លិបMan City

ចែករំលែក៖

លោក Pep Guardiola អ្នកចាត់ការ ទូទៅរបស់ក្លិប Manchester City បានថ្លែងថាខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero អាចនឹងចាកចេញពីក្លិបនេះពេលចប់រដូវកាល ។

កីឡាករ Sergio Aguero ដែលមានវ័យ២៨ឆ្នាំបានអង្គុយជាកីឡាករបម្រុងក្នុង ចំណោមប៉ុន្មានប្រកួតចុងក្រោយនេះបន្ទាប់ ពីការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Gabriel Jesus ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Pep Guardiola បានបញ្ជាក់ថា គាត់ចង់ឲ្យ Sergio Aguero បន្តលេងនៅក្នុងក្លិប Man City ប៉ុន្តែនៅពេលដែលមានសំណួរថាតើSergio Aguero អាចនឹងចាកចេញនៅចុង រដូវកាលដែរយ៉ាងណានោះគាត់បានឆ្លើយថា “ខ្ញុំមិនដឹងច្បាស់ទេថានឹងមានរឿងអ្វីកើតឡើងក្រោយចប់រដូវកាល។ ខ្ញុំគ្រាន់តែដឹងថាវាជាការលំបាកក្នុងការស្វែងរកកីឡាករដែលអាចស៊ុតបាល់បញ្ចូលទីបានច្រើន។ សូម្បីតែតំណែងរបស់ខ្ញុំមិនដឹងថាវាទៅជាយ៉ាងណាផងនៅពេលចប់រដូវកាលនេះ។”

Sergio Aguero គឺជាកីឡាករស៊ុតបាល់បានច្រើនជាងគេឲ្យក្លិប Man City នៅក្នុង រដូវកាលនេះហើយរកគ្រាប់បាល់បាន១៥៤គ្រាប់ចាប់តាំងពីឆ្នាំ២០១១មក។ បច្ចុប្បន្នក្លិបដែលចាប់អាមរ្មណ៏ចង់បាន Sergio Aguero មានដូចជាInter Milan របស់ អុីតាលី និង Paris Saint-Germain របស់ បារាំង។

ចំណែក Ronaldinho ជឿជាក់ថាតារា ឆ្នើមវ័យក្មេង Gabriel Jesus នឹងអាច ជំនួសតំណែង Lionel Messi ជាកីឡាករ កំពូលក្នុងលោកនាពេលអនាគត។ អតីត កីឡាករឆ្នើមរបស់ក្លិប Barcelona នេះ បាននិយាយថា៖ “Man City មានកីឡាករ ដ៏មានទេពកោសល្យដូចជា Gabriel Jesus ហើយអនាគតគេអាចជាកីឡាករកំពូលលើលោក។ បច្ចុប្បន្ន Messi គឺជាកីឡាករ កំពូលហើយខ្ញុំគិតថាអ្នកបន្ទាប់គឺ Neymar។ សម្រាប់ Jesus ដែលមានវ័យទើប១៩ឆ្នាំអាចនឹងជំនួសតំណែងពួកគេនាថ្ងៃអនាគត”។

គួរបញ្ជាក់ថា ក្រុមមេឃខៀវ Man City កំពុងឈរនៅលេខរៀងទី២ដោយចាញ់ ក្រុមខៀវដែលឈរកំពូលតារាងតែ៨ពិន្ទុ ប៉ុណ្ណោះ។ ដូច្នេះក្រុម Man City អាចមាន ឱកាសប្រជែងយកពានក្របខ័ណ្ឌកំពូល អង់គ្លេសនៅរដូវកាលនេះទោះបីតាម ពីក្រោយដោយក្រុមហង្សក្រហម និងក្រុម ខ្នាយមាសនៅក៏ដោយ ៕ ដេវីត

...

Sergio

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print