Man Utd និង Liverpool ប្រជែងគ្នាទិញខ្សែប្រយុទ្ធ Malcom ពីក្លិបBordeaux

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool កំពុងប្រជែង គ្នាចង់ទិញយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ ប្រេស៊ីល Malcom របស់ក្លិប Bordeaux នៅរដូវក្តៅខាងមុខ។ Malcomមានវ័យ១៩ ឆ្នាំនៅជាប់កុងត្រាជាមួយក្លិបនៅ Ligue 1 របស់បារាំងរហូតដល់ឆ្នាំ២០២០ ។

កីឡាកររូបនេះប្រកបអាជីពដំបូងនៅ ក្លិបប្រេស៊ីល Corinthians និងបានជាប់ ឈុត U-20 ប្រេស៊ីល ហើយបច្ចុប្បន្នក៏ជាប់ ឈុត U-23 ជម្រើសជាតិប្រេស៊ីលផងដែរ។ បើតាមសារព័ត៌មាន ClubCall បានឲ្យ ដឹងថា អ្នកឃ្លាំមើលជើងកីឡាកររបស់ក្លិប Man Utd និង Liverpool បានធ្វើដំណើរទៅ ដល់បារាំងដូចគ្នាកាលពីចុងសប្តាហ៍កន្លងទៅដើម្បីមើលទម្រង់លេងរបស់Malcom។

កីឡាកររូបនេះបង្ហាញខ្លួន៩ប្រកួតនៅ Ligue 1 និងស៊ុតបាន៣គ្រាប់ជួយឲ្យក្រុម Bordeaux ឈរលេខរៀងទី៧ក្នុងតារាង៕ ដេវីត

...

Bordeaux

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print