សង្ស័យមានជំងឺសសៃប្រសាទ បុរសម្នាក់យកសាំង១កានចាក់ស្រោចដុតសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងវេទនាបំផុតដោយយកប្រេងសាំងចំនួន១កាន៣០លីត្រចាក់ស្រោចលើខ្លួនហើយដុតបណ្តាលឲ្យឆេះរោរាលយ៉ាងសន្ធោសន្ធៅនៅក្នុងភ្នក់ភ្លើង ។

ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែគម្ភះ ឆ្នាំ២០១៧ នៅភូមិ៨៧ ឃុំថ្មពេជ្រ ស្រុក_ខេត្តត្បូងឃ្មុំ ។

លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំឡុង សារិន បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋឈ្មោះ ជួន ម៉ុន ភេទប្រុស  អាយុ ៣៨ ឆ្នាំ   ប្រពន្ធឈ្មោះ ផៃ គឹមស៊ា អាយុ ៣៨ ឆ្នាំ មានកូនចំនួន ៤ នាក់ ប្រុស២ មុខរបរកម្មករចៀរជ័រ នៅភូមិកើតហេតុខាងលើ បានធ្វើអត្តឃាត ដុតសម្លាប់ខ្លួននឹងសាំង ១ កាន ៣០លីត្រ នៅក្នុងផ្ទះថ្ម (ផ្ទះតៀម) បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

លោកអធិការរងបានបញ្ជាក់ឲ្យដឹងថាករណីនេះ បើតាមការផ្តល់ព័ត៌មានពីក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ អះអាងថា ជនរងគ្រោះមានជម្ងឺសសៃប្រសាទ ធ្លាប់រត់ចូលរថយន្តសម្លាប់ខ្លួន ម្តងហើយតែមិនសម្រេច ហើយមកដល់ពេលនេះបានសំរេចដូចប្រាថ្នា។
លោកបន្តថា ក្រោយកើតហេតុនគរបាលជំនាញត្រួតពិនិត្យសព្វគ្រប់ក៏ធ្វើកំណត់ហេតុរួចប្រគល់សពជូនទៅក្រុមគ្រួសាររងគ្រោះដើម្បីធ្វើបុណ្បតាមប្រពៃណី៕វណ្ណះ

...

IMG_1464 IMG_1465 IMG_1466 IMG_1467

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print