សាច់សត្វព្រៃច្រើនប្រភេទត្រូវបានសមត្ថកិច្ចបង្ក្រាបសាជាថ្មី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃចល័ត បានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនឈ្មួញលក់សត្វព្រៃ នៅផ្សារស្ទឹងត្រែងបានម្នាក់ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក្រោយឃាត់ខ្លួនឈ្មួញអ្នកលក់សមត្ថកិច្ចបានបញ្ជូនទៅសួរនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះគង់ស្រីនិច្ចអាយុ២៨ឆ្នាំរស់នៅភូមិថ្មលាតសង្កាត់ស្រះប្ញស្សីក្រុងស្ទឹងត្រែង។ សាច់ព្រៃដែលដកហូតបានសមត្ថកិច្ចធ្វើ ឡើងនៅ២ទីតាំងក្នុងនោះមួយទីតាំងម្ចាស់បានរត់គេចខ្លួន។

មន្ត្រីដដែលបន្តថា ការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានសត្វឈ្លូសទាំងមូលមួយក្បាល ទម្ងន់២០គីឡូក្រាម,សាច់ជ្រូកព្រៃស្រស់២០,៥០គីឡូក្រាមសាច់ប្រើសស្រស់១១,៥០គីឡូក្រាម,សាច់ឈ្លូសស្រស់២,៣គីឡូក្រាមនិងសត្វអណ្តើកបិតមុខរស់មួយក្បាលទម្ងន់១គីឡូក្រាម សរុបជាង៥០គីឡូក្រាម។

មន្ត្រីដដែលបន្ថែមថា ចំពោះសាច់សត្វព្រៃស្រស់ត្រូវបានសមត្ថកិច្ចជីករណ្តៅចាក់ប្រេងម៉ាស៊ូតដុតនិងកប់ចោលក្នុងបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ សត្វអណ្តើករស់មួយក្បាលយកទៅលេងនៅព្រៃធម្មជាតិ។ ដោយឡែកស្ត្រីរកស៊ីលក់សត្វសាច់ព្រៃ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដាក់លក់ដូរសត្វព្រៃបន្តទៀត ៕ មាស សុផាត

...

sophat5 sophat4 sophat6 sophaT7 sophat3 sophat1 sophat2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print