ភ្នំពេញ៖ ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹងលើម៉ូតូរុឺម៉កដោយសង្ស័យខ្យល់គរ កាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខឃ្លាំងក្រុមហ៊ុនលក់រថយន្តយីហោ(វ៉ាន់ឆាយ) ស្ថិតក្នុងភូមិទី៣ សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះមួង ភារម្យ អាយុ៥៨ឆ្នាំ មានមុខរបររត់ម៉ូតូរុឺម៉ក ស្នាក់នៅនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានកូនប្រុសស្រី៨នាក់ប្រុស៣នាក់ស្រី៥នាក់ ហើយត្រូវបានប្រពន្ធរត់ចោលទៅស្រុកកំណើត នៅស្រុកសំពៅលូន ខេត្តបន្ទាយមានជ័យ រយៈពេល២ឆ្នាំមកហើយដោយបុរសខាងលើដើរធ្វើការរកលុយមួយខែៗមិនដែលឱ្យលុយកាក់ជួយ់ចិញ្ចឹមកូននោះឡើយទើបប្រពន្ធដាច់ចិត្តនាំកូនៗទៅនៅឯស្រុកកំណើតបាត់ទៅ។
ក្រុមគ្រួសារបានបន្តទៀតថា ក្រោយពីប្រពន្ធនាំកូនចាកចេញទៅនៅឯស្រុកកំណើតបាត់នោះបុរសខាងលើបានទិញរ៉ឺម៉កម៉ូតូកង់បីមករត់ដើម្បីរកប្រាក់ចិញ្ចឹមខ្លួន តែបានប្រាក់បន្តិចបន្តួចមកគិតតែពីទិញស្រាសស្រាថ្នាំផឹកស្រវឹងជោកជាំជារាល់ថ្ងៃពុំសូវបានហូបបាយទៀតទាត់ទេ ហើយនៅពេលយប់ម្តងគឺរូបគាត់តែងចតរ៉ឺម៉កកង់បីចងអង្រឹងសំរាកនៅម្តុំកើតហេតុជារាងរាល់ថ្ងៃក៏ ប៉ុន្តែនៅយប់កើតហេតុគេមិនដឹងថារូបគាត់មកសម្រាក់នៅទីនោះពីពេលណាទេ ស្រាប់តែព្រឹកឡើងគេឃើញជនរងគ្រោះដេកស្លាប់លើអង្រឹកក្នុងរ៉ឺម៉កម៉ូតូកង់បីបាត់ទៅហើយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅម៉ោង៦និង៣០នាទីព្រឹក បុគ្គលិកក្រុមហ៊ុនលក់រថយន្តខាងលើម្នាក់បានបើកទ្វាររបងឃ្លាំងហើយបានបើករថយន្តចេញមកក្រៅដើម្បីដាក់ទំរាបនៅមុខក្រុមហ៊ុនលក់ហើយដោយឃើញរ៉ឺម៉កម៉ូតូកង់បីជនរងគ្រោះចតដេកនៅខាងមុខទីនោះក៏រត់ទៅអង្រួនដាស់ឱ្យជនរងគ្រោះក្រោកដើម្បីយកចេញខណៈពេលយកដៃទៅកេះអង្រួននោះស្រាប់តែដងខ្លួនជនរងគ្រោះមានស្ថានភាពរឹងដូនគល់អុសបាត់ទៅហើយ ដោយគេមិនដឹងថាជនរងគ្រោះស្លាប់តាំងពេលណានោះឡើយ។
ប្រភពបានបន្តឱ្យដឹងថា បន្ទាប់ពីឃើញបែបនេះបង្កឱ្យមានការណ៍ភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវនិងអ្នកជិតខាងមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមួលរដ្ឋានឱ្យចុះមកពិនិត្យនៅកន្លែកកើតហេតុ។
ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដោយសន្និស្ថានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងប្រគល់សពឱ្យទៅក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តព្រែកលៀប៕ ជ្រោយពេជ្រ
...