សម្តេច ហេង សំរិន អញ្ចើញដឹកនាំ សម័យប្រជុំរដ្ឋសភា នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ចើញដឹកនាំ សម័យប្រជុំរដ្ឋសភា នីតិកាលទី៥ នៃរដ្ឋសភា នៅសាលប្រជុំធំ វិមានរដ្ឋសភា។ សម័យប្រជុំនេះ ធ្វើការពិភាក្សា និងអនុម័ត សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលមាន ១១ជំពូក និង៥០មាត្រា ។

សូមរំលឹកថា ច្បាប់ស្តីពីគណបក្សនយោបាយ បានប្រកាសឲ្យប្រើកាលពីឆ្នាំ១៩៩៧ មាន១១ជំពូក និង៤៥មាត្រា នឹងវិសោធនកម្មនៅពេលនេះ ឡើងដល់៥០មាត្រា ១១ជំពូក។

សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នេះគឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងស្រមតាមគណបក្សនយោបាយបច្ចុប្បន្ន ព្រមទាំងបានផលប្រយោជន៍ និងគុណវុឌ្ឍិ ដល់ការប្រព្រឹត្តទៅរបស់គណបក្សនយោបាយនៅកម្ពុជា៕

...

IMG_5662 IMG_5663 IMG_5664 IMG_5665 IMG_5666 IMG_5667

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print