អតីតឃ្លាំងស្តុកឈើឧកញ៉ា ទ្រី ភាព ត្រូវបានអគ្គីភ័យឆាបឆេះក្រោយពេលដឹកឈើចេញអស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ឃ្លាំងឈើអតីតរបស់ លោកឧកញ៉ាទ្រី ភាព ដែលមានទីតាំនៅ ចំណុចវាយថ្មស្ថិតក្នុងភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ក្រោយពី ទទួលបានអាជ្ញាប័ណ្ណដឹកជញ្ជូនចេញអស់ នៅសល់តែផ្ទះកម្មករកំពុងរុះរើ នៅល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ត្រូវភ្លើង ឆាបឆេះយ៉ាង ខ្លាំងរហូតមកដល់ថ្ងៃ២០មិនទាន់រលត់នៅឡើយ ។

អតីតឃ្លាំងឈើដែលត្រូវបានអគ្គីភ័យ ឆាបឆេះនេះ ត្រូវបានគេរាយការណ៍ថា បន្ទាប់ពីមានការចុះត្រួតពិនិត្យដោយគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិរួចមក ត្រូវបានគេរកឃើញឈើប្រណីតនៅក្នុងឃ្លាំងជាង១ពាន់ម៉ែត្រគូប រក្សាទុកនៅក្នុងឃ្លាំងនោះ ស្ថិតក្រោមការត្រួតពិនិត្យដោយសមត្ថកិច្ចជំនាញ។

សមត្ថកិច្ចបានឱ្យដឹងថានៅចុងខែ១២ឆ្នាំ២០១៦ឈើនៅក្នុងឃ្លាំងជាង១ពាន់ ម៉ែត្រគូប ត្រូវបានក្រុមហ៊ុនរបស់ឧកញ៉ា មួយនេះទទួលបានអាជ្ញាប័ណ្ណនាំចេញ អស់នៅចុងខែមករាឆ្នាំ២០១៧ បន្សល់ទុក តែកម្ទេចឈើ និងផ្ទះកម្មករតែប៉ុណ្ណោះ ។
ប្រភពបានបន្តឱ្យដឹងទៀតថា ឈើដែលនៅសល់និងផ្ទះកម្មករជាច្រើនខ្នងបើគិតជាឈើមានរាប់សិបម៉ែត្រគូបសង្ស័យ ដោយពិបាកសុំច្បាប់ក្នុងការដឹកជញ្ជូនហើយ បើ ដឹកក៏មិនរួចខ្លួនប្រគល់ឱ្យមេការគ្រប់គ្រង នៅទីនោះ តែសង្ស័យចែកឈើគ្នាមិនត្រូវ ក៏ដុតចោលតែម្តងទៅ ។ រហូតមកដល់ថ្ងៃ ២០កុម្ភៈនេះមិនទាន់រលត់នៅឡើយ ។

នៅកន្លែងកើតហេតុគេបាយរាយការណ៍កម្លាំងនគរបាលស្រុកបានចុះអន្តរាគមន៍និងប្រើរថយន្តអគ្គីភ័យបាញ់ទឹកពន្លត់អស់ ប្រមាណ១០រថយន្តនៅតែមិនរលត់ដោយ សារការឆេះមានទំហំធំនិងមានខ្យល់ខ្លាំងផង ។

ពាក់ព័ន្ធក្នុងករណីភ្លើងឆេះនេះ លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការឆេះនោះមិនមែនទើបតែកើតឡើងជាលើកទី១នោះទេ តែផ្ទុយទៅវិញវាបានកើតឡើង២ទៅ៣លើមកហើយ ដោយករណីនេះលោកបានចាត់ចែងនាំរថយន្តពន្លត់អគ្គី ភ័យទៅបាញ់សង្គ្រោះជារើយៗដែរ ។

លោកបន្តថា ការឆេះនេះមិនមែនមាន អ្នកដុតនោះទេ គឺកើតឡើងដោយកម្ទេច ភ្លើងឆេះកម្ទេចឈើទើបកើតជាអណ្តាតភ្លើងឆ្លងឆេះតែ ម្តង ។ ឈើដែលសេសសល់នៅ ក្នុងឃ្លាំងគេអនុញ្ញាតិឲ្យប្រជាពលរដ្ឋដឹកយកទៅប្រើប្រាស់ និងធ្វើសាលារៀនហើយបច្ចុប្បន្ននៅក្នុងឃ្លាំងនោះពុំមានឈើច្រើននោះដែរ ។

ជុំវិញ អតីតឃ្លាំងស្តុកឈើឧកញ៉ា ទ្រី ភាព ត្រូវអគ្គិភ័យឆាបឆេះនេះ ភ្នាក់ងារយកព័ត៌មាននគរដ្រេហ្គន ប្រចាំនៅខេត្តស្ទឹងត្រែង មិនអាចទាក់ទងតំណាងក្រុមហ៊ុនទ្រី ភាព ដើម្បីសុំការបញ្ជាក់អំពីករណីនេះបានទេ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ៕ មាស ៖ សុផាត

...

Picture_000001 Picture_000002 Picture_000003 Picture_000004 Picture_000005

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print