ពលរដ្ឋខេត្តស្វាយរៀង,ព្រៃវែង ទទួលទានត្រីសាច់ និងបន្លែផ្លែឈើគីមី នាំពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រពលរដ្ឋខេត្តស្វាយរៀងនិងខេត្តព្រៃវែងរិះគន់ឈ្មួញវៀតណាម ដឹកត្រីមកលក់នៅស្រុកខ្មែរក្នុងមួយថ្ងៃៗ រាប់រយតោនហើយ ក៏ប្រមូលទិញត្រីពីស្រុកខ្មែរទៅវិញ ក៏រាប់រយតោនទៅតាមច្រកទ្វារ សំយោងស្រុកកំពង់រោទ៌ ។ ករណីទាំងនេះ ហើយដែលប្រជាពលរដ្ឋខ្មែរ ទទួលសារ ធាតុគីមីទាំងបន្លែ ផ្លែឈើ ត្រីសាច់ពីបរទេស ។

តាមអាជីករអ្នកលក់ដូរនៅផ្សារវាល យន្តបានអោយដឹងថា បច្ចុប្បន្នអាជីករយើងពិបាកក្នុងការលក់ដូរណាស់ ព្រោះមានជន ជាតិវៀតណាម មកកាងទិញ ពីលើអាជីករ យើងទៀត ។ ពួកគាត់បានបន្តថា សម្រាប់ត្រីផ្ទួក(ធំៗ)១គីឡូក្រាមតម្លៃ៨០០០រៀល ត្រីឆ្លាត១គីឡូក្រាមតម្លៃ១៣.០០០ រៀលព្រោះវៀតណាម ប្រមូលទិញទាំងអស់ ឲ្យតែមាន មិនថាត្រីតូចធំ អោយតែរបស់ខ្មែរ គឺទិញទាំងអស់។

ពួកគាត់បានបន្តថា ហើយសម្រាប់ប្រជាពលរដ្ឋ ទិញបានតែត្រី មកពីវៀតណាមថោកៗ ព្រោះត្រីពីវៀតណាម១គីឡូក្រាមតម្លៃ៩០០០ទៅ១២. ០០០រៀល ។ ពួកគាត់បានបញ្ជាក់ថា សម្រាប់ឈ្មួញកណ្តាលដូចពួកគាត់ទឹញ មិនបានទេ ទាំងបន្លែផ្លែឈើត្រីសាច់របស់ ខ្មែរ ព្រោះមានអ្នកកាងទិញយកឲ្យជនជាតិវៀតណាម អស់ហើយ សុំទិញតែ១គីឡូ ក្រាមមិនបានផង ។

បើតាមលោក សេង គ្រី ប្រធានការិយាល័យជលផលនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា សម្រាប់អាជីកររកស៊ីនៅតាមព្រំ ដែនក្នុងការលក់ចេញ ទិញចូល ត្រី សាច់ យកមកបរិភោគជាលក្ខណតូចតាច មិន អាចបិទបានទេ ព្រោះយើងរស់នៅតាម តំបន់ព្រំដែនជិតគ្នា ប្រាស្រ័យទាន់ទងគ្នា ទៅវិញទៅមកក្នុងកាលក់ដូរទិញ។

លោកបានបន្តថាសម្រាប់ឈ្មួញ ដែលដឹកលើសពីការកំណត់របស់មន្ត្រីជំនាញ ដែលបានចេញប៉ែកមីឲ្យនេះ បើមន្ត្រី ជំនាញរកឃើញ និងធ្វើការផាកវិន័យទៅតាមច្បាប់ ៕ យឹម សុថាន

...

Sothan-1 (3) Sothan-1 (1) Sothan-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print