រយៈពេលជិត២ខែនេះ ខណ្ឌដូនពេញបង្រ្កាបគ្រឿងញៀនបានចំនួន៣០ករណី ក្នុងនោះមានករណីធំៗចំនួន៨ករណី ឃាត់មនុស្ស៣៦នាក់ ថ្នាំញៀន៤៨៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីលោក សុខ ពេញវុធ មកកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំបញ្ជាកម្លាំងអាជ្ញាធរខណ្ឌ ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៣០ករណី ក្នុងនោះមានករណីធំៗចំនួន៨ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣៦នាក់ និងដកហូតគ្រឿងញៀនបានចំនួន៤៨៦កញ្ចប់ បើគិតក្នុងរយះពេលជិត២ខែមកនេះ ។

លោកលោកសុខ ពេញ អភិបាលបានបញ្ជាក់ទៀតថា យុទ្ធនាការបង្រ្កាបគ្រឿងញៀននេះ នឹងជាបន្តទៀតដើម្បីកាត់បន្ថយការជួញដូរក៏ដូចជាការប្រើប្រាស់ថ្នាំញៀននៅក្នុងមូលដ្ឋានខណ្ឌទាំងមូល ផ្អែកតាផ្អែកតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនិងជាពិសេសផ្អែកតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ និងកងកម្លាំងទូទាំងប្រទេសបើកយុទ្ធនាការរយៈពេល០៦ខែ ក្នុងឆ្នាំ២០១៧នេះ ដើម្បីបោសសំអាតករណីគ្រឿងញៀននេះ។

លោកបញ្ជាក់ថា ជាក់ស្តែងក្នុងរយៈពេលជិត២ខែនេះ លោកបានបានដឹកនាំបញ្ជាកម្លាំងអាជ្ញាធរខណ្ឌ ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន៣០ករណី ក្នុងនោះមានករណីធំៗចំនួន៨ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣៦នាក់ និងដកហូតគ្រឿងញៀនបានចំនួន៤៨៦កញ្ចប់ មានទាំងជញ្ជឹងថ្លឹង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ធំផងដែរ ។ ចំណែកឯក្រុមជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅតុលាការចាក់ការតាមនីតិវិធីច្បាប់ ។

លោកអភិបាល បានបញ្ជាក់ថាយុទ្ធធានាការក្នុងការចុះបង្រ្កាបគ្រឿងញៀននេះនិងបន្តធ្វើដូចភ្លៀងរលឹម ពោលគឺដើម្បីបោសសំអាតគ្រឿងញៀនដែលស្ថិតនៅក្នុងខណ្ឌដូនពេញនេះ ៕ ដោយ ៖ ស តារា 

 

...

IMG_1755 IMG_1756 IMG_1757 IMG_1758 IMG_1759 IMG_1760 IMG_1761 IMG_1762 IMG_1763

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print