កម្លាំងទាហានឡាវ ប្រដាប់ដោយអាវុធចូលមករារាំងមិនឲ្យទាហានកងវិស្វកម្មកម្ពុជាធ្វើផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែន ចំណុចអូតាឡាវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រយៈពេលចំនួន១២ថ្ងៃកន្លងមកហើយ ខាងកម្លាំងទាហានខេត្តអាតតះពឺ របស់ឡាវជាច្រើននាក់បានកាន់អាវុធគ្រប់ដៃចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំដែន ចំណុចអូតាឡាវ ក្នុងភូមិសាស្រ្ត ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ដោយសារតែខាងទាហានឡាវ ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជា រួមមានកម្លាំងទាហានការពាព្រំដែនលេខ១០១ និងកម្លាំងនគរបាលការពារព្រំដែនលេខ៧០១ រួមនឹងកម្លាំងវិស្វកម្ម ចុះទៅណែនាំដល់ទាហានឡាវមិនឲ្យនាំនូវអាវុធចូលមកក្នងទឹកដីកម្ពុជា យ៉ាងណាខាងទាហានឡាវគឺមិនឯកភាព តាមការសំណូមពររបស់ភាគីកម្ពុជានោះទេ គេឆ្លើយថា គេធ្វើទៅតាមបទបញ្ជារបស់ថ្នាក់លើ ។

ប្រភពពីកងកម្លាំងវិស្វកម្មបានឲ្យដឹងថា លោកកំពុងតែស្នើសុំថ្នាក់លើកម្ពុជា ដើម្បីសុំថែមកម្លាំងមកជាបន្ទាន់ ដើម្បីបន្តស្ថាបនាផ្លូវតទៅទៀត។ បច្ចុប្បន្នខាងកម្លាំងកងវស្វកម្ម បានស្ថាបនាផ្លូវយុទ្ធសាស្រ្ត ក្រវាត់ព្រំដែន ពីចំណុចដុងក្រឡរ ក្រុងស្ទឹងត្រែង ដល់ចំណុច អូតាឡាវ ស្រុកសៀមប៉ាង បានប្រវែងដល់ទៅ ១៥០ គីឡូម៉ែត្រ និង៤០០ម៉ែត្រ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃដែលកងកម្លាំងរបស់ទាហានឡាវ បានរារាំង មិនឲ្យទាហានកងវិស្វកម្មកម្ពុជា ធ្វេីផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែនត្រង់ចំណុច អូតាឡាវ ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមក ខាងៗកងវិស្វកម្ម របស់កម្ពុជា ក៏បានបន្តការស្ថាបនាផ្លូវមួយនេះទៀត បានប្រវែង៥១២ម៉ែត្របន្តទៀត រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កងកម្លាំងខាងទាហានឡាវ នៅតែរារាំងដាច់មិនឲ្យកងវិស្វកម្មកម្ពុជាស្ថាបនាផ្លូវតទៅមុខទៀតបានឡេីយ។

តែទោះយ៉ាងណាក៏ដោយ កងវិស្វកម្មរបស់កម្ពុជានៅបន្តស្ថាបនាផ្លូវយុទ្ធសាស្រ្តមួយខ្សែនេះម្តងបន្តិចៗ និងរង់ចាំបទបញ្ជាពីថ្នាក់លេីបានកំណត់ឲ្យទើបធ្វើបន្តទៅទៀត ដើម្បីចៀសវាងប្រឈមដោយកម្លាំងបាយ ៕ មាស សុផាត

...

phat (6) phat (1) phat (4) phat (3) phat (5) phat (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print