កូនធម៌ចាប់ឪពុកអារ.ក រួចកាត់លិង្គក្នុងជម្លោះពេលផឹកសុីរួចរត់គេចខ្លួន២ឆ្នាំ ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឃាតករដែលអ្នកភូមិស្គាល់ថាជាកូនធម៌ជនរងគ្រោះ បានអារ.ក និងកាត់លិង្គឪពុករួចរត់កេចខ្លួនក្នុងជម្លោះពេលផឹកសុីនោះ ត្រូវបានសមត្ថកិច្ចចាច់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាណ ខេត្តពោធិ៍សាត់ ខណៈដែលជនដៃដល់សម្លាប់ឪពុកធម៌នេះបានព្យាយាមចូលមកភូមិវិញ។

លោកវរសេនីយ៍ទោ មាស ម៉ុល នាយការិយាល័យព្រហ្មកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាឃាតកដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ត្រឹង បូរី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានសម្លាប់ឪពុកធម៌ដោយប្រើកាំបិតចាក់ រួចអារ.ក និងកាត់លិង្គ គេបានរត់គេចទាំងយប់ដើរឡើងមកផ្លូវជាតិលេខ៥ ហើយមកអង្គុយចាំសុំរថយន្តរបស់គេធ្វើដំណើរទៅធ្វើកម្មករចម្ការអំពៅនៅឯព្រំដែននៃប្រទេសថៃអស់រយៈពេលជាង១ឆ្នាំមកហើយ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ មានករណីឃាតកម្មដ៏ឃោឃៅមួយបានកើតឡើងដោយជនដៃដល់បានចាក់ រួចអារ.កសម្លាប់ជនរងគ្រោះ ព្រមទាំងកាត់ប្រដាប់ភេទទៀតផង នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ។ ជនរងគ្រោះត្រូវបានអ្នកភូមិឲ្យដឹងថា មានឈ្មោះ ហាក់ ហ៊ន អាយុ៧៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ក្រោយពីមានអំពើឃាតកម្មនេះ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះត្រូវជនដៃដល់ជាកូនធម៌ជាអ្នកសម្លាប់ ព្រោះនៅមុនពេលកើតហេតុអ្នកភូមិបានឲ្យដឹងថា ជនដៃដល់ និងជនរងគ្រោះអង្គុយផឹកសុីតែ២នាក់។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង និងផ្អែកតាមការបំភ្លឺពីអ្នករស់នៅក្បែរខាង សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិទចុងស្រួចចាក់ទ្រូងខាងឆ្វេងចំនួន២កាំបិត ពោះ១កាំបិត រួចទើបអារ.កជាក្រោយ ព្រមទាំងកាត់ប្រដាប់ភេទយកទៅបោះចោលបាត់ថែមទៀត។ កាលនោះគេសន្និដ្ឋានថា កាលដែលជនដៃដល់កាត់លិង្គឪពុកធម៌ ព្រោះតែពេលផឹកសុីស្រវឹងឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះជាឪពុកធម៌ឲ្យក្ត។

បើតាមអ្នកភូមិទួលសំរោងឲ្យដឹងដែរថា ជនរងគ្រោះជាបុរសពោះម៉ាយគ្មានប្រពន្ធកូន ហើយបានយកជនដៃដល់មកចិញ្ចឹមធ្វើជាកូនធម៌ ហើយក៏មានករណីនេះកើតឡើងតែម្តង។ យ៉ាងណាក៏ដោយឈាមស្រែកស្បែកហៅ ជនដៃដល់ត្រូវបានចាប់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។

គេថា «កុកតែងគេជង់ តែជង់មិនដែលភ្លេចកុកទេ»៕ បុឹម ពិន

...

pursat6 pursat2 pursat7 Pursat1 pursat3 pursat5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print