ឃាត់ខ្លួនមនុស្ស៦នាក់ជក់ និងលក់ថ្នាំញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជនសង្ស័យប្រុសស្រី៦នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនកាលពីវេលា ម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅខាងក្រោយការ៉ាស់ សាំង LSC ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ វណ្ណា តុលា ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះ បាន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ទី៣-ឈ្មោះ កន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ ទី៤-ឈ្មោះ ញ៉ែម ពិសី ភេទស្រី អាយុ១៧ឆ្នាំ ទី៥-ឈ្មោះ ឡុង សុខភី ភេទប្រុស អាយុ ២២ឆ្នាំ និងទី៦-ឈ្មោះ ហែម មករា ភេទ ប្រុស អាយុ២១ឆ្នាំ ទាំង៦នាក់នេះរស់នៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ។

នគរបាលបានបញ្ជាក់ថា ជាមួយការឃាត់ ខ្លួននេះ សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូច ហើយបច្ចុប្បន្នជនសង្ស័យ ទាំង៦នាក់ រួមទាំងថ្នាំញៀនត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ស សារ៉េត

...

ae-2-93-768x432 ae-1-98-768x576

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print