កាំភ្លើងធំ Arsenal ផ្តួលសិស្សប្អូន Sutton United ឡើងទៅប៉ះក្រុមខ្សោយមួយទៀតនៅ FA Cup

ចែករំលែក៖

ក្រុមកាំភ្លើងធំ Arsenal នៅក្របខ័ណ្ឌ អង់គ្លេស Premier League បានយក ឈ្នះលើ Sutton United ដែលនៅក្របខ័ណ្ឌ អង់គ្លេស National League ដោយលទ្ធផល 2-0 ក្នុងកម្មវិធីអង់គ្លេស FA Cupជុំទី ៥។

ក្នុងការប្រកួតជាមួយនឹងក្រុមសិស្សប្អូនSutton United ក្លិប Arsenal បានផ្លាស់ប្តូរ កីឡាករសំខាន់ៗរហូតដល់៧នាក់បើប្រៀបធៀបនឹងកីឡាករដែលដាក់លេងនៅ Champions League ពេលចាញ់ក្រុម Bayern Munich 5-1។

២គ្រាប់របស់ក្រុមភ្ញៀវកាំភ្លើងធំកើតចេញពីការស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ Lucas Perezនៅនាទី២៦ ចំណែក កីឡាករអង់គ្លេស Theo Walcott រកគ្រាប់ ទី២នៅនាទី៥៥ តែវាគឺជាគ្រាប់បាល់ទី១០០ ដែលគាត់ស៊ុតឲ្យក្លិប Arsenal ។

Arsenal នឹងឡើងទៅប៉ះក្រុមក្នុងក្របខ័ណ្ឌលំដាប់ទី៥របស់អង់គ្លេសមួយទៀតគឺ Lincoln City ដែលបានយកឈ្នះក្រុម Burnley កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ទោះបីជាទទួលបរាជ័យក៏ដោយ ក៏ លោក Paul Doswellអ្នកចាត់ការទូទៅក្រុម Sutton United បានចាត់ទុកថាវាគឺជាមោទនភាពមួយសម្រាប់ក្រុមគាត់ហើយវាក៏ជាក្តីសុបិនរបស់គាត់ផងដែរចំពោះការប្រកួតជាមួយនឹងក្រុមខ្លាំង Arsenal ។

ក្រុមទាំង៨ចុងក្រោយដែលបន្តលេងនៅអង់គ្លេសFA Cup នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៧មាន Chelsea VS Manchester United
Middlesbrough VS Huddersfie
Town / Manchester City
Tottenham Hotspur VS Millwall
Arsenal VS Lincoln City

...

arsenal (1) arsenal (3) arsenal (4) arsenal (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print