ក្មេងស្រីម្នាក់ត្រូវពូរបស់ខ្លួនចាប់រលោភបានសំរេច ហើយប្រាប់ម្តាយឲ្យប្តឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់ត្រូវជាពូចាប់ រំលោភបានសំរេចហើយបានប្រាប់ ម្តាយប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ បានចោទប្រកាន់ថា ចាប់ស្រីរំលោភរូបនាងបានសំរេច។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ២១៥ តាមបណ្តោយផ្លូវលំនៅចំណុច ផ្ទះអុំក្រុម៣ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

11924678_886146628107065_1112985726_n

តាមប្រភពពត៌មានពីក្មេងស្រីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ រូបនាងរួមនឹងជនសង្ស័យដែលត្រូវជាពួបាន អង្គុយផឹកសុីជាមួយគ្នានៅចំណុចខាងលើជាខណៈ ជាគ្រួសារដែលមានគ្នាប្រហែលជា១០ នាក់ហើយក្មេងស្រីរងគ្រោះបានផឹកស្រាបៀរ អស់ចំនួន៣កែវហើយក៏បានឡើងទៅដេកនៅលើ បន្ទប់ខាងលើ ហើយពេលជនសង្ស័យ ស្រវឹងស្រាបានឡើងទៅតាមក្រោយ ហើយក៏បានធ្វើសកម្មភាព ចាប់រំលោភ រូបនាងបានសំរេចតែម្តងពេលនោះនាងបានប្រាប់ ម្តាយហើយក៏នាំនាងទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ភ្នំពេញថ្មី បន្ទប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលចាប់រំលោភក្មួយស្រីនោះមានឈ្នោះគង់វ៉ៃ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរ លក់លៀសហាលស្នាក់នៅផ្ទះជួល ក្រុម៧ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្នោះខុម ភក្តី ភេទស្រីអាយុ១៥ឆ្នាំមុខរបរលក់ លក់លៀសហាលត្រូវជាក្មួយជីទូត១ នឹងគ្នាស្នាក់នៅក្រុម៣ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ស្រុកកំណើតនៅស្រុកបាទីខេត្ត តាកែវ ។

តាមសម្តីសារភាពរបស់ជនសង្ស័យបានសារភាពថារូបគាត់មិនបានចាប់រំលោភនារីរងគ្រោះទេ។ តែក្មេងស្រីរងគ្រោះវិញបានចោទថាជនសង្ស័យចាប់រំលោភបានសំរេចចំនួនមួយដងពិតមែន ។

សមត្ថកិច្ចបាននិយាយថាករណីនេះមិនទាន់ប្រាកដថានេះជាករណីរំលោភឬអត់ទេព្រោះខាងស្រីថារំលោភ ចំណែកខាងប្រុសថាមិនបានរំលោភហើយកំពង់រង់ចាំអោយពេទ្យពិនិត្យមើលសិន។ បច្ចុប្បន្នជនសង្ស័យកំពង់ ឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

11868690_886146471440414_1697595039_n

11908239_886146478107080_1072370561_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print