យុវវ័យម្នាក់ឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះអស់មួយខ្នង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅយប់ថ្ងៃទី 21.02.2017វេលាម៉ោង 22.10នាទី មានអគ្គីភ័យមួយកើតឡើង បណ្ដាលអោយមនុស្សម្នាក់ឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះ1ខ្នង ឆេះអស់គ្មានសល់ ស្ថិតនៅសេអ៊ីសែង CI5 ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះ ឈ្មោះ ម៉េង តុង ភេទប្រុស អាយុ 15ឆ្នាំ។

របាយការណ៏បានបញ្ជាក់ថា ៖ មុនកើតហេតុ ឪពុកជនរងគ្រោះឈ្មោះមុំ ហេង ដែលចាំផ្ទះឲ្យ ប៊ុត ប៊ុនធឿន និងមិត្តភក្រ័ មានគ្នា07នាក់ បាននាំគ្នាផឹកស៊ី ចាក់ធុងបាសរាំលេងផង ។ ចប់ការផឹកស៊ី ឪពុកជនរងគ្រោះ និង អ្នកទាំងអស់ បានទៅមើលទូរទស្សន៍ បុកប៊ីយ៉ា នៅផ្ទះម្ដាយ របស់ ប៊ុត ប៊ុនធឿន ដោយទុកឲ្យកូនដេកនៅផ្ទះម្នាក់ឯង ក្រោយមកក៏មានអគ្គីភ័យកើតឡើង ឆេះក្មេងប្រុសនោះស្លាប់ក្នុងផ្ទះតែម្តង។

ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអំពីមូលហេតុ និងបាននាំខ្លួន មនុស្ស06នាក់ ដែលផឹកស៊ីជាមួយគ្នា មកសាកសួរ ៕ ឆ្លាម សមុទ្រ

...

FB_IMG_1487731775198 FB_IMG_1487731780288 FB_IMG_1487731786501 FB_IMG_1487731791898 FB_IMG_1487731797231

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print