មន្ត្រី​បម្រើ​ការងារនៅ​មន្ទីរ​សាធារណៈការម្នាក់ ជិះ​ម៉ូតូ​​បុ​ក​ខឿ​ន​ផ្លូវ​ជា​តិ​លេ​ខ​៤​ រ​ង​បួ​សធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវគេសង្ស័យស្រវឹងស្រា ហើយបើកម៉ូតូម្នាក់ឯងក្នុងល្បឿនលឿន បានទៅបុកខឿនផ្លូវធ្វើមិនទាន់រួចទាំងកំរោល បណ្តាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ៥៥នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៦ទៅ៤៧ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាលចរាចរណ៍ក្រុងច្បារមនបានដឹងថា យុវជនរូបនេះឈ្មោះ ហៀន រិទ្ធី អាយុ២៣ឆ្នាំ ជាមន្ត្រីបម្រើការងារ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ រស់នៅក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូ ម៉ាក zoomer ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1BH-7007 ។

សាក្សីនៅទីកើតហេតុបានឲ្យដឹងថា គេបានឃើញយុវជនរងគ្រោះខាងលើជិៈម៉ូតូម្នាក់ឯងយ៉ាងលឿន តាម បណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុបានរេចង្កូតឡើង លើខឿនពុះចែកទ្រូវផ្លូវបណ្តាលដួល រងរបួសធ្ងន់ ។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះទៅធ្វើការវាស់វែង និងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ ចំណែកម៉ូតូប្រគល់ឲ្យសាច់ញាតិយកទៅរក្សាទុក ។

ករណីខាងលើនេះពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែការធ្វើខឿនពុះចែកទ្រូងផ្លូវ មិនមានដាក់ភ្លើងបំភ្លឺផ្លូវឡើយ ៕ ជាយក្រុង

...

cbamon-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print