រថយន្តដឹកឥដ្ឋបុកម៉ូតូស្លាប់ស្ត្រីម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្កែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូត្រូវរថយន្តដឹកឥដ្ឋបើកបុកបណ្តាលឲ្យដួល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតបណ្តោយផ្លូវ២០០៤ កែងផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកសពនារីរងគ្រោះម្នាក់ក្នុងចំណោមប្រុសស្រី៣នាក់ឈ្មោះឡុង សែន អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុនដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AL-1623 បើកបរដោយបុរសម្នាក់និងមានស្ត្រី២នាក់ទៀតរួមដំណើរជាមួយធ្វើដំណើតាមបណ្តោយផ្លូវអង្គតាមិញក្នុងល្បឿនមធ្យមទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុត្រង់ស្តុបអង្គតាមិញក៏បានបើកឡើងផ្លូវ២០០៤បត់ឆ្វេងសំដៅទៅផ្លូវសហព័ន្ធរុស្សីតែគ្រាន់តែឡើងផ្លូវ២០០៤បានបន្តិចក៏ស្រាប់តែរថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-2352 បើកតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើតបានបុកម៉ូតូពេញទំហឹបណ្តាលឱ្យស្ត្រីរងគ្រោះដែលជិះនៅខាងក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ខណៈនោះអ្នកបើករថយន្តបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

បើតាមការឱ្យដឹងប្អូនស្រីជនរងគ្រោះឈ្មោះឡុង ផាន់នី បានឱ្យដឹងថា បងស្រីគាត់ដែលស្លាប់នេះជាស្ត្រីេមម៉ាយមានកូនស្រីម្នាក់អាយុ១៦ឆ្នាំផងដែរ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានដឹកមកតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូងដើម្បីរងចាំឱ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ សុខាសែនជ័យ

...

image1 image2 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print