កីឡាករខ្សែប្រយុទ្ធវ័យក្មេង និងជា ជម្រើសជាតិអង់គ្លេស Marcus Rashford ដែលមកទល់ពេលនេះបានបង្ហាញខ្លួនសរុប រហូតទៅដល៣៣ប្រកួតមកហើយសម្រាប់ ក្លិបបិសាចក្រហមក្រោមការដឹកនាំរបស់ លោក Mourinho នារដូវកាលនេះហើយ ថែមទាំងបានរកគ្រាប់បាល់បានជាច្រើនគ្រាប់ផងដែរ ។
គ្រូបង្វឹកលោក Mourinho បាននិយាយសន្យាផ្ទាល់ទៅកាន់កីឡាកររូបនេះថានឹងបន្ថែមការប្រកួតដល់រូបគេដើម្បីអាចធ្វើឲ្យសមត្ថភាពលេងបាល់កាន់តែប្រសើរឡើង។ ការលើកទឹកចិត្តនេះអាចក្លាយទៅជាព័ត៌មានដ៏អាក្រក់សម្រាប់កីឡាករខ្សែប្រយុទ្ធជើងចាស់ Wayne Rooneyដែលកំពុងជួបបញ្ហាក្នុងការបន្តកុងត្រាជាមួយនឹងក្លិបនា រដូវកាលក្រោយ ។
ក្រៅតែពីខ្សែប្រយុទ្ធ Rashford លោក Mourinho នៅសល់ជម្រើសល្អជាច្រើនទៀតដែលនឹងត្រូវនាំមុខលើ Rooney សម្រាប់ជម្រើស១១នាក់ ដំបូងដូចជា កីឡាករ Ibrahimovic, Martial, Mkhitaryan និងMataជាដើម ។
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់បិសាចក្រហម Man United កីឡាករ Marcus Rashford ត្រូវបានគេដឹងថានឹងផ្លាស់ទៅ រស់នៅក្នុងវីឡាមួយកន្លែងដែលមាន៦បន្ទប់និងមានតម្លៃប្រមាណជា១,៨៥លានផោននារដូវក្តៅខាងមុខនេះហើយ ។
បន្ទប់ដល់ទៅ៦សួនច្បារដ៏ធំមួយនិងព័ទ្ធ ជុំវិញដោយរបងផងវីឡាមួយនេះមានទីតាំងស្ថិតនៅក្បែរកន្លែងដែលកីឡាករ រួមក្លិបជាច្រើននាក់ទៀតកំពុងរស់នៅផងដែរ។
ជាឆ្នាំដ៏ល្អបំផុតសម្រាប់កីឡាកររូបនេះក្រោយពីត្រូវបានគ្រូបង្វឹក Jose Mourinho បង្ហាញពីការចាប់អារម្មណ៍ទៅលើ កីឡាករវ័យក្មេងរូបនេះនិងបន្តឲ្យចូលលេងជា ជម្រើស១១នាក់ដំបូងជារឿយៗបើទោះបីជា មិនទាន់អាចចូលលេងបានគ្រប់ប្រកួតក៏ដោយ ៕ ដេវីត